ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងឱកាសចូលឆ្នាំប្រពៃណី ជនជាតិចិន-វៀតណាម ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកលម្ហែនៅខេត្តកែបប្រមាណ១៤មុឺន នាក់

46

កែប៖ ក្នុងរយៈពេល៣ថ្ងៃ នៃឱកាសចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម គេ សង្កេតឃើញអ្នកទេសចរណ៍ក្នុងស្រុក ក៏ដូចជាតាមបណ្តាខេត្តនានា បាននាំក្រុមគ្រួសារមកសម្រាក លម្ហែ នៅក្នុងរមណីយ ដ្ឋានឆ្នេរកែប ដូចទឹកបាក់ទំនប់។ក្នុងឱកាសនោះដែរ ហើយក្រុមអ្នកទេសចរណ៍អន្តរជាតិក៏សម្រុកមកទស្សនានៅខេត្តកែបកាន់តែច្រើនឡើងៗផងដែរ។
តាមតួលេខដែលទទួលបានពីរដ្ឋបាលខេត្តកែប បានឱ្យដឹងថាក្នុងឱកាសចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាមរយៈ ពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខេត្តកែបបានទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រមាណ១៤មុឺុននាក់។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាម ឆ្នាំនេះតាមការកត់សម្គាល់គឺមានមធ្យោបាយធ្វើដំណើរ ម៉ូតូ និងរថយន្តគ្រប់ប្រភេទសម្រុកចូលទៅសម្រាក លម្ហែ កម្សាន្ត នៅក្នុងរមណីយដ្ឋានខេត្តកែប យ៉ាងច្រើនឥតគណនា។

សូមបញ្ជាក់ថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាមឆ្នាំនេះ ស្ថិតតាមគោលដៅទេសចរណ៍ខេត្តកែប បើទោះមានលក្ខណៈល្អប្រសើរយ៉ាងណាក្តី ក៏មានករណីដែលមិនគួរកើតឡើងមួយ ដោយសារភ្ញៀវមួយគ្រួសារ នាំគ្នាក្រាលកន្ទេលនៅលើមាត់ឆ្នេរខ្សាច់ដែលរដ្ឋបាលខេត្តបានតាំងផ្លាកបម្រាម ដោយមិនអនុញ្ញាតឱ្យភ្ញៀវណាក្រាលកន្ទេលពិសារអាហារនៅទីនោះឡើយ ប៉ុន្តែភ្ញៀវមួយគ្រួសារខាងលើហាក់នៅតែបំពាន ទើបសមត្ថកិច្ចចុះទៅណែនាំ បែរជាភ្ញៀវនោះខឹង ហើយក៏បានបង្ហោះនូវខ្លឹមសារវាយប្រហារដល់រដ្ឋបាលខេត្តកែប ក្នុងន័យចេតនាបំពុលសង្គមតែម្តង។
ជាមួយគ្នានេះដែររដ្ឋបាលខេត្តកែប សូមបដិសេពទាំងស្រុង នូវខ្លឹមសារក្នុងវិដេអូ ដែលជននោះបានសរសេរបង្ហោះជាសាធារណៈ ដោយខ្លឹមសារទាំងនោះគឺជាកាបំភ្លៃការពិត និងបំពានទាំងស្រុង ហើយរដ្ឋបាលខេត្តនឹងចាត់ទុកភ្ញៀវរូបនេះ មានចេតនាដើម្បីបំពុលសង្គម៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង