ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់មុខសញ្ញាលួច ឆក់ដ៏សកម្មនៅរាជធានីភ្នំពេញជាប់អន្ទាក់ប៉ូលិសកៀនស្វាយករណីជួញដូរគ្រឿងញៀន

140

កណ្ដាល៖កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋសហការជាមួយកម្លាំងគ្រឿងញៀនស្រុកកៀនស្វាយចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីរកស៊ីជួញដូរគ្រឿងញៀនចំណុច ភូមិដីឥដ្ឋកោះផុស ឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីម៉ោងសូន្យឈានចូលថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០២០នេះ។
ជនសង្ស័យចំនួន ០២ នាក់ម្នាក់ឈ្មោះចក់​ សុធី ហៅសោក ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន)និងម្នាក់ទៀតឈ្មោះសំរិទ្ធវណ្ណីណារ័ត្ន ហៅប៊ី ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិតារាប ឃំុគគីរស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាង ចាប់យករួមមាន÷
១-ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់
២-ទូរស័ព្ទដៃចំនួន០៣គ្រឿងម៉ាកOPPO ពណ៍ខ្មៅ ម៉ាកNOKIAចំនួន០២គ្រឿង
៣-កូនកាបូបដាក់លុយពណ៍ខ្មៅចំនួន០១
៤-លោហាក់ធាតុពណ៍មាស០១ខ្សែ(ខ្សែដៃ)
៥-លោហាក់ធាតុពណ៍សមានដាំត្បូង(ជាក្រវិល​០១គូរ)
៦-ម៉ូតូចំនួន០១គ្រឿង ។
ប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថាដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អថាមានសកម្មភាពប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលបានពត៍មានភ្លាម កំលាំងសមត្តកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយកំលាំងជំនាញបានចុះដល់ចំណុចកើតហេតុខាងលើដោយចាប់ឃាត់ខ្លួនជនសង្ស័យនឹងឆែកឆេររកឃើញថ្នាំញៀនចំនួន០១កញ្ចប់នៅហ្នឹងខ្លួនរបស់ជនសង្ស័យឈ្មោះចក់ សុធី ហៅសោក រួចចាប់យកវត្ថុតាងខាងលើ។
ក្រោយមកកំលាំងបានយកជនសង្ស័យរួមនឹងវត្ថុតាងមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។
ក្រោយពីសួរនាំរួចនៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះចក់ សុធី ហៅសោក បានសារភាពថា <ថ្នាំញៀនចំនួន០១កញ្ចប់ខាងលើគឺជារបស់ខ្លួនពិតប្រាកដមែនហើយថ្នាំញៀនខាងលើគឺខ្លួននឹង ឈ្មោះសំរិទ្ធ វណ្ណីណារ័ត្នហៅប៊ីភេទប្រុសបានចូលលុយគ្នាម្នាក់ចំនួន១០០០០០រៀល
(ដប់មុឺនរៀល)បានលុយ២០០០០០រៀលឈ្មោះប៊ី ភេទប្រុសយកលុយនោះ ទៅទិញថ្នាំញៀនបានចំនួន០១កញ្ចប់ធំ មករំលែកចែកគ្នាពាក់កណ្តាលម្នាក់ដើម្បីយកទៅប្រើប្រាស់។
យជនសង្ស័យបានសារភាពបន្តទៀតថា នៅថ្ងៃទី០៦ខែកុម្ភះឆ្នាំ២០២០មុនថ្ងៃពេលកើតហេតុខ្លួនបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីអ្នកធ្វើដំណើរចំនួន០២លើកដោយលើកទី០១ នៅវេលាម៉ោង៣ទាបភ្លឺខ្លួននឹងឈ្មោះសំរិទ្ធ វណ្ណីណារ័ត្នហៅប៊ី ភេទប្រុសបានធ្វើសកម្មភាពឆក់ពីអ្នកធ្វើដំណើរជាមនុស្សស្រីចំនួន០២នាក់នៅសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញឆក់បានស្បោងយួរមួយក្នុងនោះមានទូរស័ព្ទម៉ាកOPPOចំនួន០១គ្រឿង។
លើកទី០២ នៅវេលាម៉ោងប្រហែល០៤ខ្លួនបានធ្វើសកម្មភាពឆក់កាបូបស្ពៀយពីអ្នកអ្នកធ្វើដំណើរប្រុសម្នាក់ស្រីម្នាក់នៅចំណុចព្រែកឯងឆក់បានកាបូបស្ពៀយ០១ក្នុងកាបូបនោះមានលុយ៤០០ដុល្លារនិង
លោហាក់ធាតុពណ៍មាស០១ខ្សែ នឹងលោហាក់ធាតុពណ៍សមានដាំត្បូងជាក្រវិល០១គូរ ក្រោយពីឆក់បានរួចខ្លួនបានយកលុយចែកគ្នាជាមួយឈ្មោះសំរិទ្ធ វណ្ណីណារ័ត្នហៅប៊ី បានលុយម្នាក់ចំនួន២០០ដុល្លារហើយសំភារះដែលឆក់បានផ្សេងទៀតគឺទុកនៅហ្នឹងជនសង្ស័យឈ្មោះចក់ សុធីហៅសោក លុះដល់ថ្ងៃខែខាងលើក្រោយពីប្រើប្រាស់ថ្នាំញៀនរួចខ្លួនបានណាត់ជួបគ្នាដើម្បីយកសំភារះដែលឆក់បានទៅលក់ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនបានតែម្តង។
ក្រោយពីបានសួរនាំរួចជនសង្ស័យរួមនឹងវត្ថុតាងខាងលើបានបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង