ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកបរគោរពច្បាប់ចរាចរណ៍ ជាពលរដ្ឋល្អក្នុងសង្គម

143

 

ភ្នំពេញ៖លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងដ្ឋបាលសាលារាជធានីភ្នំពេញបានអោយដឹងថាដោយកាលពីព្រឹកថ្ងៃទី ០៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​ គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍នៅតាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ភ្លើងស្តុបច្បារអំពៅ ផ្លូវជាតិលេខ១ភ្លើងស្តុបក្បាលថ្នល់ ភ្លើងភ្លើងស្តុបបូកគោ ភ្លើងស្តុបទួលទំពូង​ និងភ្លើងស្តុបមេភ្លេីង ។
លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានអោយដឹងពីគោលបំណងនៃការ​ចុះអប់រំ​សុវត្ថិភាពចរាចរណ៍នេះ​ គឺសំដៅជួយដាស់តឿនក្រើនរំលឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋយើងដែលធ្វើដំណើរតាមដងផ្លូវសូមមានការភ្ញាក់រលឹក ចេះគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងបើកបរត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ​ និងជាពិសេសក្នុងន័យសំដៅរួមគ្នាធ្វើឱ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុងប្រទេសយើងទាំងមូលមានរបៀបរៀបរយ​ និងធ្វើដំណើរប្រកបដោយសុវតិ្ថភាព​ពោលគឺបើកបរគោរពច្បាប់ចរាចរណ៍ជាពលរដ្ឋល្អក្នុងសង្គមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង