ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីហែលទឹក ហែមថុន វិទីនី ក្លាយជាអគ្គរាជទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុនលក់សម្ភារៈកីឡា TYR

161

ភ្នំពេញ៖កីឡាការិនីហែលទឹកហែមថុន វិទីនីដែលជាចៅបង្កើតលោកព្រឹទ្ធាចារ្យហែមថុនក្លាយជាអគ្គរាជទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុនTYRជាលើកដំបូងដែលជាក្រុមហ៊ុនល្បីឈ្មោះដំបូងគេបង្អស់នាំចូលគ្រប់សម្ភារហែលទឹកមកកាន់ប្រទេសកម្ពុជា។

វិទីនីបាននិយាយថានាងពិតជាសប្បាយរីករាយបំផុតដែលនាងបានក្លាយខ្លួនជាអគ្គរាជទូតសុច្ឆន្ទៈតំណាងឲ្យក្រុមហ៊ុនTYRគឺជាក្រុមហ៊ុនល្បីឈ្មោះដំបូងគេបង្អស់នាំចូលគ្រប់សម្ភារៈហែលទឹកមកកាន់ប្រទេសកម្ពុជាហើយក៏ជាប្រេនដែរនាងខ្ញុំពេញចិត្តប្រើប្រាស់បំផុតសម្រាប់ការហ្វឹកហាត់ នឹងប្រកួត។

ពីពេលនេះទៅពិតជាលែងពិបាកសម្រាប់បងប្អូនដែលត្រូវការឈុតហែលទឹកនិងសម្ភារៈហែលទឹកល្អៗនៅកម្ពុជានឹងត្រឹមត្រូវតាមស្តង់ដារ ឥឡូវនេះទីតាំងរបស់TYRដែរមាន2ទីតាំងនៅកម្ពុជាគឺមាននៅ the place gym bkk នឹងនៅ The place GYM TK ផងដែរ។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខែ្មរហែលទឹកបាននិយាយថា នេះជាកិត្តិយសរបស់សហព័ន្ធខែ្មរហែលទឹក និងកីឡាករ-កីឡាការិនីហែលទឹកយើងដែលបានក្លាយខ្លួនជាអគ្គរាជទូតតំណាងឲ្យក្រុមហ៊ុនTYRគឺជាក្រុមហ៊ុនល្បីឈ្មោះដំបូងគេបង្អស់នាំចូលគ្រប់សម្ភារៈហែលទឹក។

សូមបញ្ជាក់ថាពេលនេះកីឡាការិនីហែមថុន វិទិនីមានអាយុ២៣ឆ្នាំហើយ ។ នាងចូលប្រឡុកជាមួយនឹងកីឡាហែលទឹកតាំងពីអាយុ៦ឆ្នាំមកម្ល៉េះ ។ នាងមិនត្រឹមតែជាចៅរបស់លោកព្រឹទ្ធាចារ្យហែម ថុនដែលធ្លាប់ជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកប៉ុណ្ណោះទេតែនាងក៏ជាក្មួយបង្កើតរបស់លោកហែម គីរីដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបច្ចុប្បន្ននេះដែរ ។នាងជាកីឡាការិនីឆ្នើមរបស់កម្ពុជាទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង