ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីបាត់មុខប្រមាណ​ ជាងមួយឆ្នាំគង់ ហ៊ូវលេចមុខមកវិញ

95

ភ្នំពេញ៖អ្នកប្រដាល់កម្ពុជាគង់ ហ៊ូវក្លិបគុហារព្រហ្មជ័យដែលបាត់មុខមួយរយៈវែងនោះបានបង្ហាញមុខមកវិញហើយដោយណាត់

ប្រកួតជាមួយអ្នកប្រដាល់ថៃវ៉ាន ចាន់ណាសាក់(Wan Chhansak)លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ថ្ងៃទី១៥កុម្ភៈនេះ ។

គង់ ហ៊ូវអាតីតៈអ្នកប្រដាល់ក្នុងសមាគមប្រដាល់ក្រសួងការពារជាតិហើយការបាត់មុខមួយរយៈនេះគឺគេទៅហ្វឹកហាត់នៅក្លិបគុ

ហារព្រហ្មនាខេត្តសៀមរាបដោយសារតែហាក់ដូចជាមានជំនក់ចិត្តលើការប្រកួតយុទ្ធគុនចម្រុះ(Mixed Martial Art) ។តែដោយសារតែការប្រ

​កួតយុទ្ធគុនចម្រុះមិនសូវមានទើបគេងាកមកប្រកួតប្រដាល់គុនខ្មែរវិញ ។

គេជាអ្នកប្រដាល់មួយរូបដែលមិនសូវពូកែកណ្ដាប់ឡើយចំពោះការការពាររបស់គេក៏មិនសូវល្អដែរតែស្នៀតទាត់របស់គេទាត់ចេញ

​បានល្អ៕បើគូប្រកួតហ៊ានតែប្រហែសនោះប្រាកដជាសន្លប់ដោយសារគេទាត់ត្រូវកញ្ចឹង ក ហើយ ។គេជាអ្នកប្រដាល់ដែលវ៉ៃកែងបានល្អតែ

មុខគេជ្រាយណាស់ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៩ដង ចាញ់៦ដង និងស្មើពិន្ទុ២ដង ។

ចំពោះអ្នកប្រដាល់ថៃវ៉ាន់ ចាន់ណាសាក់វិញនេះជាលើកទី១ហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។ មិនដឹងថាសគេខ្លាំង ឬ ខ្សោយកម្រិតណាឡើយ ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥២ដង ចាញ់១០ដង និងស្មើពិន្ទុ២ដង ។

បន្ទាប់ពីបាត់មុខយូរមិនដឹងថាគង់ ហ៊ូវអាចប្រកួតយកឈ្នះវ៉ាន់ ចាន់ណាសាក់ឬទេក្នុងខណៈដែលអ្នកប្រដាល់ថៃរូបនេះប្រកាសថា

គេនឹងតស៊ូយកឈ្នះគង់ ហ៊ូវឲ្យទាល់តែបាន ។

សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផេត កា(Phat Ka) ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា

​ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ផេត កាគេថ្លាប់មកប្រកួតនៅស្រុកខ្មែរជាញឹកញាប់មកហើយដោយការប្រកួតរបស់គេមានឈ្នះមានចាញ់ ។សូមបញ្ជាក់ថាអ្នកប្រ

​ដាល់ថៃរូបនេះគឺជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ។គេទើបតែខានមកប្រកួតនៅស្រុកខ្មែរប្រមាណជាមួយខែនេះទេ ។កំពស់របស់គេស្ទើរជាង

​ប៊ុនធីបន្តិចហេតុនេះគេងាយនឹងរងគ្រោះដោយសារកែង និង ជង្គង់របស់ប៊ុនធីណាស់

សូត្រ ប៊ុនធីមានប្រវត្តិប្រកួតចំនួន១១៧ដង ឈ្នះ៩០ដង ចាញ់២២ដង និងស្មើពិន្ទុ៥ដង ។ចំពោះអ្នកប្រដាល់ថៃផេត កាវិញគេមាន

​ប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៦ដង ចាញ់១១ដង ។ជំនួបមួយនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះឡើយ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះឌឹម សារិទ្ធសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយអ្នកប្រដាល់ស៊ឹម ប៊ុនឆៃក្លិបព្រៃ

ទទឹងកីឡាខេត្តបាត់ដំបងក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ផាន់ សុផាតក្លិបពុទ្ធសេរីវង្សប្រកួតជាមួយអ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។

សុខ សុវណ្ណសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយអ្នកប្រដាល់ននឹម ននក្លិបទ័ពឆ័ត្រយោង៩១១ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់

៦០គីឡូក្រាម ។

 

អត្ថបទដែលជាប់ទាក់ទង