ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌបឹងកេងកង

235

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០​នេះបានរៀបចំពិធីប្រកាសរចនាសម្ពន្ធ័ថ្មី នៃរដ្ឋបាលខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។
ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងរាជធានីភ្នំពេញស៊ុយ សារឹទ្ធនិងលោកជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងព្រមទាំងមន្រ្តីរាជការនៃសាលាខណ្ឌបឹងកេងកងជាច្រើនរយនាក់ផងដែរ។
ក្នុងពីធីនោះគណៈអធិបតីបានលើកឡើងថាដោយមានការរៀបចំ​ដាក់​ឲ្យ​អនុវត្ត​នូវ​អនុក្រឹត្យ​ស្ដីពី​មុខងារនិង​រចនា សម្ព័ន្ធ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​អនុក្រឹត្យ ស្ដីពី​ការ​ប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្ដល់​សេវា​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត គឺជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាលដែល​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្មវិធី​កំណែទម្រង់​ស្នូល​ទាំង​បី​រួមមាន​ដូចជា កំណែទម្រង់​វិមជ្ឈការ និង​វិស​ហមជ្ឈការ​, កំណែទម្រង់​ការគ្រប់គ្រង​រដ្ឋ បាល​សាធារណៈ​, និង​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំង​ការ​គាំទ្រនិង​ការចូលរួម​យ៉ាង​សកម្ម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ។
ជាមួយគ្នានេះ​ កម្មវិធី​ជាតិ​១០​ឆ្នាំ បានផ្តោត​លើ​សមាសធាតុ​ទាំង​៥ រួមមាន៖​ ការរៀបចំ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​, ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​, ការផ្ទេរ​មុខងារ និង​ធនធាន​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ,ការធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ​, និងការរៀបចំ​ស្ថាប័ន​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ និង​វិស​ហមជ្ឈការ។
ចាប់ពីដើមឆ្នាំ២០២០ទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរមុខងារ និងរចនាសម្ព័ន្ធទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅលើវិស័យធំៗចំនួន ១៨រួមមាន៖
១.វិស័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល, ២.វិស័យអភិវឌ្ឍន៍ជនបទ, ៣.វិស័យធនធានទឹក, ៤.វិស័យបរិស្ថាន និងធនធានធម្មជាតិ, ៥.វិស័យរ៉ែ និងថាមពល, ៦.វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៧.វិស័យសាធារណការ និងដឹកជញ្ជូន, ៨.វិស័យឧស្សាហកម្ម និងសិប្បកម្ម, ៩.វិស័យពាណិជ្ជកម្ម, ១០.វិស័យទេសចរណ៍, ១១.វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ១២.វិស័យកិច្ចការនារី, ១៣.វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ១៤.វិស័យធម្មការ និងសាសនា, ១៥.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, ១៦.វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍, ១៧.វិស័យសុខាភិបាល, ១៨.វិស័យអប់រំ។
ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋាលអោយស្របទៅតាមស្ថានភាពជាក់ស្តែង​របស់រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិគឺមិនមែនជារឿងចៃដន្យឡេីយ​ តែបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រីចំពោះបុព្វហេតុបម្រេីប្រជាជនជាម្ចាស់ឆ្នោតនិងធ្វេីអោយប្រទេសជាតិកាន់តែមានការរីកលេីគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង