ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែន ដាក់ចេញនូវទិសដៅ ជាយុទ្ធសាស្ត្រសំខាន់ៗ៤ដែលត្រូវខិតខំពុះពាសម្រេចឱ្យបាន បន្តប្តូរផ្តាច់ការពារនិងថែរក្សាឱ្យបាននូវសុខសន្តិភាព, ឯករាជ្យភាព, អធិបតេយ្យជាតិនិងបូរណភាពទឹកដី,

60

ភ្នំពេញ៖  នៅរសៀលថ្ងៃព្រហស្បតិ៍១២រោចខែមាឃឆ្នាំកុរឯកស័ក.ស២៥៦៣ត្រូវនឹងថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនិងមន្រ្តីរាជការទាំងអស់នៃក្រសួងមហាផ្ទៃដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងឆ្នាំ២០១៩កន្លងមកនេះ។ដើម្បីលើកកម្ពស់ប្រសិទ្ឋិភាពការងារប្រកបដោយស្មារតីទទួលខុសត្រូវក្នុងឆ្នាំថ្មីជាបន្តនេះសម្តេចតេជោហ៊ុនសែនបានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ដែលត្រូវខិតខំពុះពាសម្រេចឱ្យបានគឺ៖

ទី១)បន្តប្តូរផ្តាច់ការពារនិងថែរក្សាឱ្យបាននូវសុខសន្តិភាព, ឯករាជ្យភាព, អធិបតេយ្យជាតិនិងបូរណភាពទឹកដី, សន្តិសុខសណ្តាប់ធ្នាប់សង្គមនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។

ទី២)បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការធានាឱ្យបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពនិងការកសាងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍នៅក្នុងសង្គមជាតិទាំងមូល។

ទី៣)បន្តអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ពីការអនុវត្តនិងការប្រើប្រាស់សិទ្ធិសេរីភាពតាមរយៈការរួមគ្នាការពាររដ្ឋធម្មនុញ្ញការពារព្រះមហាក្សត្រការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញនិងប្រព័ន្ធនយោបាយនៅកម្ពុជា។ត្រូវពង្រឹងនិងជំរុញការអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់និងស្មើភាពគ្នា

ទី៤)លើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅស្របតាមបាវចនា«កែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម«ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាលនិងវះកាត់»

នៅក្នុងពិធីបិទសន្និបាតរសៀលថ្ងៃនេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានផ្តល់នូវគោលការណ៍ណែនាំនិងអនុសាសន៍ចំនួន៨ដូចខាងក្រោម៖

)ត្រូវបន្តថែរក្សាសុខសន្តិភាពស្ថិរភាពសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម, ពង្រឹងជំនឿទុកចិត្តដល់ធុរជនក្នុងការបណ្តាក់ទុនវិនិយោគនិងការប្រកបឤជីវកម្មនៅកម្ពុជា, ធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ព្រឹត្តិការណ៍ជាតិអន្តរជាតិដែលរៀបចំនៅកម្ពុជាទប់ស្កាត់មិនឱ្យមានអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននានា។

)ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែសកម្មផុសផុលដើម្បីជំរុញចលនាប្រជាជនបានចូលរួមជាមួយឤជ្ញាធរកងកម្លាំងមានសមត្ថកិច្ចក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ចោរកម្មឃាតកម្មអំពើប្លន់ប្រដាប់ឤវុធល្បែងស៊ីសងការជួញដូរមនុស្សឤជីវកម្មផ្លូវភេទការកាប់ឈើនិងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់, បទល្មើសនេសាទឤជីវកម្មរ៉ែនិងឤជីវកម្មខ្សាច់ខុសច្បាប់។

)ត្រូវរួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាពជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការលើកកម្ពស់ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានហ្មឺងម៉ាត់, អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេសសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។

)ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានាទាក់ទងនឹងកិច្ចការអន្តោប្រវេសន្តដើម្បីចូលរួមបង្ការទប់ស្កាត់បណ្តាញភេរវកម្មឧក្រិដ្ឋកម្មឆ្លងដែនសំដៅពង្រឹងសន្តិសុខជាតិនិងសណ្តាប់ធ្នាប់ក្នុងសង្គមតាមរយៈការបង្កើនការគ្រប់គ្រងឱ្យបានហ្មត់ចត់និងមានប្រសិទ្ធភាពនូវជនបរទេសអន្តោប្រវេសន្តស្របតាមច្បាប់

)ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈកិច្ចសហការសម្របសម្រួលជាមួយកម្មវិធីកែទម្រង់នានានិងក្រសួងស្ថាប័នញក់ព័ន្ធធ្វើការផ្ទេរធនធានហិរញ្ញវត្ថុទ្រព្យសម្បត្តិស្របតាមប្រព័ន្ធវិមជ្ឈការសំដៅធានាឱ្យរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងស្រុកខណ្ឌដំណើរការបានដោយរលូននិងមានប្រសិទ្ធភាព។រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់ភាពជាម្ចាស់ប្រកបដោយភាពច្នៃប្រឌិតក្នុងការចាត់ចែងប្រើប្រាស់មុខងារនិងធនធានដែលបានផ្ទេរហើយដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

)ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល, កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល, កងកម្លាំងនគរបាលជាតិនិងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈចំណេះដឹងនិងចំណេះធ្វើជាក់ស្តែងថ្មីៗជាពិសេសសេវាសង្គម, សេវារដ្ឋបាល, សេវាសន្តិសុខ, និងសេវាសាធារណៈចាំបាច់នានារបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព, គណនេយ្យភាពនិងមានប្រសិទ្ធភាពខ្ពស់

)តាមការព្យាករណ៍ឆ្នាំ២០២០២នេះប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែងហើយការមកដល់នៃរដូវវស្សានឹងមានសភាពយឺតយ៉ាវជាងសព្វដងដូច្នេះក្រសួងស្ថាប័នញក់ព័ន្ធនិងឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើការត្រួតពិនិត្យវាយតម្លៃអំពីប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុកដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលានិងចូលរួមបង្ការទប់ស្កាត់ភ្លើងឆេះព្រៃព្រមទាំងការបង្ការជំងឺដម្កាត់នានានៅក្នុងរដូវប្រាំង

)ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង, ផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈមនិងទទួលសំណូមពរទាំងឡាយរបស់ប្រជាពលរដ្ឋឱ្យបានសមស្របនិងទាន់ពេលវេលា។

ទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាពេលនេះមិនទាន់ត្រូវបានបិទបញ្ចប់នោះទេ។សម្តេចតេជោបានអះអាងថារាជរដ្ឋាភិបាលកម្ពុជាគ្មានភាពចាំបាច់អ្វីត្រូវលាក់បាំងប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩នោះឡើយក្នុងពេលដែលរាជរដ្ឋាភិបាលមានស្មារតីទទួលខុសត្រូវគ្រប់គ្រាន់ចំពោះប្រជាពលរដ្ឋខ្មែរដែលរហូតមកដល់ពេលនេះគ្មានពលរដ្ឋខ្មែរយើងណាម្នាក់កើតជម្ងឺនេះទេ។ជាមួយគ្នាដែរកម្ពុជាគ្មានទំនាស់ការទូតជាមួយប្រទេសម៉ាឡេស៊ីនោះទេពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ក្រោយពីរដ្ឋាភិបាលម៉ាឡេស៊ីប្រកាសថាបានរកឃើញស្រ្តីវ័យចំណាស់ជនជាតិអាមេរិកអាយុ៨៣ឆ្នាំម្នាក់មានផ្ទុកវីរ៉ុសកូរ៉ូណាវិជ្ជមានបន្ទាប់ពីបានចាកចេញពីកម្ពុជាហើយបន្ទាប់មកត្រូវបានក្រសួងសុខាភិបាលកម្ពុជាទាមទារឲ្យម៉ាឡេស៊ីត្រួតពិនិត្យឡើងវិញតែប៉ុណ្ណោះដូច្នេះកម្ពុជាគ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីនោះទេ។

សម្តេចតេជោហ៊ុនសែននាយករដ្ធមន្រ្តីសង្ឃឹមថាអង្គសន្និបាតទាំងមូលនឹងអនុវត្តប្រកបដោយភាពជោគជ័យនូវទិសដៅការងារ  និងគោលការណ៍សំខាន់ៗជាច្រើនទៀតរបស់ក្រសួងមហាផ្ទៃដើម្បីនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិនិងប្រជាពលរដ្ឋ។បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃមួយចំនួននៃក្រសួងមហាផ្ទៃនិងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង