ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពទាំងអស់ ប្រុងប្រយ័ត្ន ចំពោះព័ត៌មានក្លែងក្លាយ អំពី មេរោគ COVID-19

70

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា
កងទ័ពទាំងអស់ ត្រូវ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះព័ត៌មានក្លែងក្លាយទាំងឡាយអំពី មេរោគ COVID-19 ។ ស្របពេលមួយរយៈចុងក្រោយនេះមានបណ្ដាញសង្គមជាច្រើនបានផ្សព្វផ្សាយព័ត៌មានក៏ដូចជារូបថត ទាក់ទងនឹងមនុស្សមួយចំនួនបានដួលសន្លប់ដោយសារជំងឺ និងមានជនជាតិចិន ម្នាក់ស្លាប់ និងដោយសារប្រការអ្វីមួយផ្សេងថា ជាជនទាំងនោះកើតជំងឺវីរុសកូរ៉ូណាប៉ុន្តែតាមពិតអាជ្ញាធរបានបញ្ជាក់ថា ជនទាំងនោះមិនមានជំងឺនោះទេព្រោះគាត់ជួបនូវឧប្បត្តិហេតុ បណ្ដាលឲ្យដួល។

នៅលើ page facebook ផ្លូវការថ្ងៃទី 2 ខែមីនា ឆ្នាំ 2020 សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុកផ្លូវការថា ”
សូមបងប្អូនកងទ័ពទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះព័ត៌មានក្លែងក្លាយទាំងឡាយអំពី មេរោគ COVID-19 ដែលបានធ្វើឱ្យបងប្អូនមានការយល់ច្រឡំ ក្នុងចេតនាទុច្ចរិតណាមួយរបស់គេ”។

សម្ដេចពិជ័យសេនា បានស្នើ សូមបងប្អូន បន្តតាមដានព័ត៌មានផ្លូវការអំពី មេរោគ COVID-19 នេះ ជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់យើង ជាពិសេស ក្រសួងសុខាភិបាល។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានប្រកាសព័ត៌មានថា
រហូតដល់ថ្ងៃទី​ ១ មីនា​ ២០២០​ ពុំទាន់រកឃេីញ​ករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ​ យេីងបានធ្វេីតេស្តសរុបកេីនដល់៩២នាក់​ នៅវិទ្យាស្ថានប៉ាស្ទ័រ​ តែមិនមានរកឃេីញមេរោគCOVID-19 ទេ​ ។​ អ្នកទេសចរណ៍​ ៤១​ ជាតិសាសន៍​ លេីនាវាយក្យ​ Westerdam​ ជាង​២០០០នាក់​ ដែលត្រលប់ទៅមាតុប្រទេសរៀងៗវិញ​ មិនបានរកឃេីញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេ​ពីប្រទេសទាំងនោះ ។ ក្រុមឆ្លេីយតបបន្ទាន់​ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស​ ។ ក្រុមគ្រូពេទ្យតាមព្រំដែន​ (មន្រ្តីចត្តាឡីស័ក)​ បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែន​គោគ​ ថៃ​ ឡាវ​ វៀតណាម​ ផ្លូវសមុទ្រ​ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣​ ភ្នំពេញ​ សៀមរាប​ ក្រុងព្រះសីហនុ​ តាមរយ:ម៉ាស៊ីនស្ទង់កំដៅ​និងពិនិត្យសុខភាព​ ។ យេីងមានមន្ទីរពិសោធន៏វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ​ដំណេីរការទាំងថ្ងៃទាំងយប់ធ្វេីតេស្ហវត្ថុវិភាគ​ដែលបានផ្ញេីវត្ថុវិភាគមកពីទូទាំងប្រទេស និងយេីងត្រៀមមន្ទីរពិសោធន៏ពីរទៀតក្នុងក្រសួងសុខាភិបាលដេីម្បីជំនួយកក្នុងការធ្វេីតេស្ហបន្ថែមទៀត​ ។
យេីងមានមន្រ្តី​ជំនាញ​ ១០រូប​ កាន់ទូរស័ព្ទដៃដេីម្បីទទួលទូរស័ព្ទបាញ់ពីលេខ​ ១១៥​ ដេីម្បីទទួលរាយការណ៏ករណីសង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
ទូរស័ព្ទទាន់ហេតុការណ៏​ ១១៥​ ជាប្រព័ន្ទទូរស័ព្ទបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប​ និងសំរាប់ផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ​ :
១.​ ចំណេះដឹងទាក់ទងនឹងជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
២​.​ អាចរាយការណ៏ករណីជំងឺសង្ស័យ​ និងកេីតឡេីងច្រេីនខុសធម្មតាក្នុងទីតាំងណាមួយ
៣.​ អាចសួរពត៏មានឬចំណេះដឹងបន្ថែមទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី​ និងជំងឺឆ្លងផ្សេងៗទៀត
៤.​ យេីងមានសហការីជំនាញសុខាភិបាល​ ១០រូបចាំទទួលទូរស័ព្ទ​ ដោយប្រេីបច្ចេកវិទ្យា​ ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃ​ទៅគ្រូពេទ្យទាំង១០នាក់​ (Calling Forward System) ។

អត្ថបទដែលជាប់ទាក់ទង