ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

COVID-19 ៖ជនជាតិចិនទាំង២នាក់ យកសំណាកទៅពិនិត្យរកCOVID-19 ឲ្យច្បាស់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិប៉ាស្ទរ័

73

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានផ្សាយព័ត៌មានថា នៅល្ងាចម៉ោង១៦:៤៩នាទីថ្ងៃទីខែមីនាឆ្នាំ២០២០នាយកដ្ឋានជំងឺឆ្លងសហការណ៍ជាមួយក្រុមការងារឆ្លើយតបបន្ទាន់(RRT)នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញការិ.ស្រុកប្រតិបតិ្តសែនសុខនិងមណ្ឌលសុខភាពភ្នំពេញថ្មីដឹកនាំដោយលោកបណ្ឌិតងីមានហេងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះអង្កេតតាមដាននិងធ្វើការវាយតម្លៃម្តងទៀតលើករណីនេះនិងបានមកយកវត្ថុវិភាគពីជនជាតិចិនទាំង២នាក់នោះដើម្បីយកទៅពិនិត្យរកCOVID-19 ឲ្យច្បាស់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិប៉ាស្ទរ័កម្ពុជា។

ជាលទ្ធផលបឋមតាមការសាកសួរនិងពិនិត្យរោគសញ្ញាបានឲ្យដឹងថាករណីនេះពុំមានអាការៈឈឺនិងមិនមានរោគសញ្ញាណាមួយត្រូវជាមួយនិយមន័យដែលផ្តល់ដោយក្រសួងសុខាភិបាលនោះទេ។

ជាចុងក្រោយយើងបានផ្ដល់ការអប់រំដល់ករណីជនជាតិចិនហេីយធ្វើការតាមដានសុខភាពរយៈ១៤ថ្ងៃគិតត្រឹមថ្ងៃដែលគាត់មកដល់ប្រទេសកម្ពុជា។ក្នុងអំឡុងពេល១៤ថ្ងៃដដែលនេះប្រសិនបើគាត់មានរោគសញ្ញាក្ដៅខ្លួនក្អកហៀរសំបោរឈឺបំពង់កពិបាកដកដង្ហើមត្រូវរាយការណ៍មកមន្រ្តីសុខាភិបាល(115) ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីមន្ត្រីសុខាភិបាលទៅយកសំណាកភ្លាម។យើងបានអប់រំអំពីអនាម័យក្នុងការរស់នៅក្នុងផ្ទះឬក៏ចេញទៅតាមទីសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង