ក្នុងដំណាក់វិបត្តិផ្លូវដង្ហើម COVID-19 ត្រូវបង្វែរយុទ្ធសាស្ត្រ ហ្វឹកហាត់ក្រុមជម្រើសជាតិនៅក្នុងប្រទេសឲ្យបានខ្លាំងក្លាជាងមុន
ភ្នំពេញ៖ក្នុងដំណាក់កាលនៃវិបត្តិផ្លូវដង្ហើមCOVID-19ក្នុងឆ្នាំ២០២០នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏ដូចជាក្រសួងអប់រំ
យុវជននិងកីឡាបានឯកភាពគ្នា បង្វែរយុទ្ធសាស្ត្របង្កើន និងពង្រឹងការយកចិត្តទុកដាក់រៀបចំការហ្វឹកហាត់ក្រុមជម្រើសជាតិនៅក្នុងប្រទេស ឲ្យបានខ្លាំងក្លាជាងមុន។
លោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទៅថ្មីៗនេះ បានមានប្រសាសន៍ថា ក្នុងដំណាក់វិបត្តិផ្លូវដង្ហើម COVID-19 ក្នុងឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក៏ដូចជាក្រសួងអប់រំយុវជននិងកីឡាបានឯកភាពគ្នា បង្វែរយុទ្ធសាស្ត្របង្កើននិងពង្រឹងការយកចិត្តទុកដាក់រៀបចំការហ្វឹកហាត់ក្រុមជម្រើសជាតិនៅក្នុងប្រទេសឲ្យបានខ្លាំងក្លាជាងមុន។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាយើងបានឯកភាពគ្នាស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលប្រមូលផ្តុំក្រុមជម្រើសជាតិហាត់ហ្វឹកហ្វឺនពេញមួយឆ្នាំ ចាប់ពីឆ្នាំ២០២០ទៅ ដល់ឆ្នាំ២០២៣។
ប្រមុខអូឡាំពិករូបនេះបានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទាំងក្រសួងអប់រំយុវជននិងកីឡាបានឯកភាពគ្នាយកលទ្ធផល
បច្ចេកទេសនៃការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ ការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២១ និង ការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២២ គឺជាម៉ែត្រវាស់ស្ទង់ស្តង់ដារគុណផលកីឡាកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ឆ្ពោះទៅ SEA Games លើកទី៣២ ឆ្នាំ២០២៣ ។
ចំពោះការកំណត់សន្ទស្សន៍មេដាយមាសបណ្តោះអាសន្ននិងមានការកែសម្រួលសម្រាប់សហព័ន្ធកីឡាជាតិប្តេជ្ញាដណ្តើមឲ្យបានក្នុងការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣។ ជារួម ភាគីពាក់ព័ន្ធវិស័យកីឡាបានឯកភាពពង្រឹងយន្តការស្នូល ក្នុងរង្វង់សសរស្តម្ភទាំង៣ គឺក្រសួងអប់រំ យុវជននិងកីឡា និងគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ដោយយកគោលការណ៍សម្របសម្រួល និងជួយពិភាក្សាគ្នាជាចម្បង ៕