គ្រោះថ្នាក់ចរាចរណ៍១៧លើក ស្លាប់៨នាក់ របួស២១នាក់ នៅថ្ងៃទី៦ មីនា
ភ្នំពេញ ៖អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៨នាក់(ស្រី១នាក់)បានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី០៦ មីនា ឆ្នាំ២០២០ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់ ១៥នាក់(ស្រី១នាក់) និងរបួសស្រាល ៦នាក់(ស្រី២នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃ៦ មីនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៩នាក់ នៅថ្ងៃទី៦ មីនា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១៧លើក ៕