ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីរនាក់ប្តីប្រពន្ធ ធ្វើដំណើរទៅលេងផ្សា​រ​​ថៃ ពេលយក​សៀវ​​ភៅ​ឆ្ល​​ងដែន ទៅវ៉ៃ ​លោកពូ ប៉ូ​លិស សុំ​កាហ្វេ​​មួយ​​កែ​វ

98

ច្រកទ្វារព្រំដែនកម្ពុជាថៃ៖ ពីរនាក់ប្តីប្រពន្ធ ដែលធ្វើដំណើរទៅលេងផ្សា​រ​ថៃ ដោយឆ្លងកាត់ច្រកទ្វារព្រំដែន បានជួបរឿងអស់សំណើចមួយ នៅពេលដែលបុរសជាប្តី បានយក​សៀវ​ភៅឆ្ល​ងដែន ទៅវ៉ៃ ពេលដែលកំពុងតែវ៉ៃសៀវភៅឆ្ល​ង​​ដែន ​លោកពូ ប៉ូ​លិស បានសុំកាហ្វេមួយ​កែ​វ ដូច្នេះពីរនាក់ប្តីប្រពន្ធត្រូវអស់ពីរកែវ។ ​ បុរសដែលមិនបញ្ចេញអត្តសញ្ញាណនោះ បានរៀបរាប់ថា ពេលដើរចេញពីកន្លែ​ងហ្នឹ​ង គាត់ក៏បានសួរគ្នីគ្នាគាត់អំពីករណីពូប៉ូលិសសុំកាហ្វេមួយកែវ ដោយថាម៉ិញលោកពូ​ប៉ូ​លិសមាន​សុំកា​ហ្វេ​អ​​ត់ ទាំងអ​ស់គ្នាឆ្លើ​​យ​​ថា​ឲ្យតើ។ អ្នកខ្លះ50 អ្នកខ្លះ100 ខ្ញុំមិន​បាន​និយាយ​​​អីថា ឲ្យគាត់ទេ គ្រាន់តែនឹកឃើញរឿង​​នឹ​​ងចង់តែសើច ចុះបើប្រជាពលរដ្ឋក្នុងមួយថ្ងៃៗមានរាប់ពាន់នាក់ ឆ្លងកាត់ព្រំដែន ហើយត្រូវបង់ថ្លៃកាហ្វេគ្រប់គ្នានោះ ដឹងតែលោកពូប៉ូលិសឡើងជាតិស្ករហើយ។ ប៉ុន្តែទោះយ៉ាងណា ក្នុងសំណេរនោះ បុរសនោះ មិនបានបញ្ជាក់ថា នៅច្រកទ្វារព្រំដែនណាមួយនោះទេ។

បើតាមការផ្សាយព័ត៌មាន នៅលើផេកហ្វេសប៊ុក Manty Kmeng Poipet កាលពីថ្ងៃទី៦ខែមីនាឆ្នាំ២០២០ថា “ម្សិលមិញខ្ញុំបានទៅលេងផ្សា​រ​ថៃ។ ខ្ញុំក៏បានជួបរឿងអ​ស់​សំ​ណើច​មួយ​ ដែល​ធ្វើឲ្យខ្ញុំសើចចង់ឈប់សើចមិនបាន​ ពេលដែលខ្ញុំបានទៅ​វ៉ៃ​សៀវ​ភៅឆ្ល​ងដែន ពេលដែលកំពុងតែវ៉ៃសៀវភៅឆ្ល​ង​ដែន លោកពូ ប៉ូលិស គាត់បានសុំកាហ្វេពីខ្ញុំមួយ​កែ​វ​ ខ្ញុំក៏បានធ្វើមុខឆ្ងល់ ហើយ​ខ្ញុំ​ក៏បានសួរទៅគាត់វិញ​ថា​ ពូសុំអីគេ គាត់ឆ្លើយមកវិ​ញថា កាហ្វេអូន ហើយខ្ញុំក៏បានសួរ​ទៅ​គាត់​វិញ ពូតើខ្ញុំទៅទិញកាហ្វេឲ្យពូនៅណាមានលក់​ គាត់ក៏សើចខ្ញុំហើយគាត់ថាទិញនៅនឹ​ង​………. ខ្ញុំក៏ឲ្យគាត់​20​បាត ព្រោះខ្ញុំទិញមួយកែវតែ2​0បា​តទេ ហើយគាត់និយាយមកខ្ញុំវិ​ញ​ឡើងលឿ​នថា 20បាត មិនគ្រប់ទេអូន។ ខ្ញុំនិយាយទៅគាត់វិញថាតើកាហ្វេនឹ​ង​គេលក់មួយកែវប៉ុន្មា​ន​ គាត់ថាឲ្យ50បាតមកអូន។ ខ្ញុំក៏សុំលុយប្រពន្ធខ្ញុំ100បាត ហើយនិយាយគា​ត់វិញថា ពូឲ្យខ្ញុំ2​0បាតវិញមក នឹងអាប់មកខ្ញុំវិ​ញ​50​បាតមក ខ្ញុំឲ្យពូ50បាត ថ្លៃកាហ្វេ​មួយ​កែវ។ ពេលនោះគាត់មិនព្រ​ម​អាប់ឲ្យខ្ញុំទេ ខ្ញុំក៏សួរទៅគាត់​វិ​ញថា ពូមិចមិនឲ្យខ្ញុំ70បាតវិញ​មក។ គាត់ថាពីរនាក់ប្រពន្ធអូ​នអែងម្នាក់60បាត ខ្ញុំក៏សើចហើយគិតក្នុងចិ​ត្ដថា បើគាត់សុំកាហ្វេក្នុង​ម្នា​ក់50បាត ចុះមួយថ្ងៃគាត់សុំកាហ្វេពី​គេបានប៉ុន្មា​ននាក់ទៅ បើក្នុងម្នាក់50បាតទៅហើយ។ ពេលដើរចេញពីកន្លែ​ងហ្នឹង ខ្ញុំក៏បានសួរគ្នាៗខ្ញុំ ថាមិចលោកពូប៉ូ​លិសមាន​សុំកា​ហ្វេអ​ត់ ទាំងអ​ស់គ្នាឆ្លើ​យ​ថាឲ្យតើ។ អ្នកខ្លះ50អ្នកខ្លះ100 ខ្ញុំមិន​បាន​និយាយ​អីថា ឲ្យគាត់ទេគ្រាន់តែនឹកឃើញរឿង​នឹ​ងចង់តែសើច”៕

អត្ថបទដែលជាប់ទាក់ទង