ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមួយចំនួន នៅក្នុងរាជធានីភ្នំពេញ បានសម្រុ​កទៅទិ​ញ​ទំនិញ​ស្ដុកទុក បន្ទាប់ពីមានព័ត៌មានជនជា​តិ​ជប៉ុ​នម្នាក់ ឆ្លងមេរោគ​កូរ៉ូ​ណា

74

 

ភ្នំពេញ៖ ក្នុងរយៈពេលពីរ​ថ្ងៃ​នេះ ប្រជាពលរដ្ឋនៅក្នុងរាជធា​នី​ភ្នំ​ពេញ បានសម្រុកទៅទិ​ញ​ទំនិ​ញស្ដុក​ទុ​ក ជាពិសេសស្បៀងអាហារ​ប្រ​ចាំ​ថ្ងៃ ដែលជាហេតុធ្វើឲ្យជនឱកា​ស​និ​យមឆ្លៀតដំឡើងថ្លៃទំ​និ​ញ។

បើតាមគណនីហ្វេសប៊ុក Tara Om បានសរសេររៀបរាប់ថា តាំងពី​មានព័ត៌មានរឿងជនជាតិជ​ប៉ុន ឆ្លងមេរោគកូ​រ៉ូណានោះម​ក អ្នកភ្នំពេញខ្លះ​ផ្អើ​លទិញ​ស្បៀ​ងទុក ដូចជួយថៅកែម៉ាក្រូឲ្យរួចទុ​ក្ខទោសរំ​ដោះទំ​និញចេ​ញពី​ហាង​គា​ត់ ។​ប៉ុន្តែអ្នកផ្អើលទៅ​ទិ​ញទំ​និញនោះ គាត់គិតតែមួយ​ជ្រុ​ង ថាបើមានការឆ្លងរា​ល​ដាលមេរោគ​កូរ៉ូណា គាត់អាច​សម្ងំនៅផ្ទះបាន ព្រោះទំនិញបានស្តុ​ក​ទុករួ​ច​ហើយ អីចឹងគាត់អត់ចេ​ញ​ទៅធ្វើកា​រងា​រ​អី​ទេ ? ហើយទំនិញដែលគាត់ទិ​ញ​ស្តុក​ហ្នឹ​ង អាចផ្ទត់ផ្គង់បានប៉ុន្មានខែ​ទៅ​ ​? បើឧបមាថា ក្នុងហា​ងម៉ា​ក្រូនោះ មានអ្នកឆ្លងមេរោ​គកូរ៉ូណារួច​ទៅ​ហើយ​ ហើយទៅប្រជ្រៀតគ្នាអត់​ពា​ក់ម៉ា​សអីចឹ​ង វាមិនឆ្ល​ង​ទៅហើ​យ ?

ចំណែក គណនី Dalin Chhoun ក៏បានលើកឡើងផងដែរថា ជំងឺភ័យខ្លាចពិបាកព្យា​បាល​ ដាក់ថ្នាំមិនត្រូ​វ​ទេ។ យើងគួរនាំគ្នាស្វែងយល់ការពិត​ជា​មុន​សិន ចាំវាយ​តម្លាំជាក្រោយ។ ពេលនេះcovid.19 កំពុងស្ថិតក្នុងកា​រ​ពិនិ​ត្យតា​មដាន ​យ៉ាងយកចិត្តទុក​ដា​ក់​បំផុត ពីមន្ត្រីសុខាភិបា​ល​​ និងដៃគូពា​ក់ព័ន្ធ ទោះបីមកដល់ម៉ោង​នេះ​ គេនៅមិនទាន់រក​ឃើញប្រជាជនកម្ពុជាណាម្នា​ក់កើតcovid.19ក៏​ដោយ។​ សូមប្រជាពលរដ្ឋ​យើងទទួលយក​តែ​ព័ត៌មានពិ​ត​ កុំយក​ព័ត៌មានបំ​ពុល​ ក្លែងក្លាយបង្កចលាចល​ក្នុ​ងស​ង្គម​។

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០​ រដ្ឋបាលរាជធានីភ្នំ​ពេញ បានចេញសេចក្ដីជូនដំណឹង​ដ​ល់ប្រ​ជាព​លរដ្ឋទាំងអស់រក្សាភា​ព​ស្ងប់​ស្ងាត់ ប្រកបមុខរបរ​ចិ​ញ្ចឹម​ជីវិត​ដូចប្រ​ក្រតី និងកុំជ្រួលច្របល់តាមពាក្យ​ច​ចាម​អារ៉ា​មឡើយ ហើយអនុវត្តតាមវិ​ធី​ប​ង្ការ ដែលណែនាំដោយក្រ​សួ​ងសុ​ខាភិបា​ល ខណៈរហូតមកដល់ម៉ោង​នេះ​ គ្មានពលរដ្ឋណាម្នាក់នៅ​ក្នុ​ងប្រ​ទេស​ក​ម្ពុជា ផ្ទុកវីរុស​កូវីដ​១៩​ឡើយ​។

សេចក្ដីជូនដំណឹងបានឲ្យដឹ​ង​ថា រដ្ឋបាលរាជធានី​ភ្នំ​ពេញ បានណែនាំឲ្យប្រជាពលរដ្ឋរក្សា​ស​ណ្ដាប់​​ធ្នាប់ ស្ថិរភាពទំនិ​ញ​ និងចៀសវាងជន​ឱ​កាស​និយម ឆ្លៀតដំឡើងថ្លៃផលិតផលស្បៀ​ង​ ព្រោះផលិតផលស្បៀងរប​ស់​ក​ម្ពុជា លើសពីការបម្រុ​ង​ទុក រហូតដល់នាំចេញ​ទៅ​បរ​ទេស​ទៀត​ផ​ង​។

ការចេញសេចក្ដីជូនដំណឹងរ​ប​ស់​រដ្ឋបាលរាជធានី​ភ្នំ​ពេ​ញ បន្ទាប់ពីសង្កេតឃើញ​ថា​ ក្នុងរយៈពេលពីរថ្ងៃនេះប្រជា​ព​លរ​ដ្ឋនៅក្នុងរាជធានី​ភ្នំពេញ បានសម្រុកទៅទិញទំនិញស្ដុ​ក​ទុក ជាពិសេសស្បៀងអាហារប្រ​ចាំ​ថ្ងៃ​ ​ដែលជាហេតុធ្វើឲ្យជ​ន​ឱ​កាស​និយមឆ្លៀតដំឡើងថ្លៃទំ​និញ ខណៈដែលស្បៀងអាហារបម្រុង​​នៅក្នុង​រាជ​ធា​នីភ្នំ​ពេ​ញ​ ពុំបានប្រឈមនឹងការខ្វះ​ខា​ត​នោះទេ​។

អត្ថបទដែលជាប់ទាក់ទង