ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបុរសម្នាក់ កឹបកេង​ប្រា​ក់​ពី​អ​តិ​ថិជន ជាង១ម៉ឺនដុល្លារ យកទៅស៊ីចាយ

81

កណ្តាល៖ នគរបាលស្រុ​កមុខ​កំ​ពូល បានចាប់ខ្លួនជនសង្ស័​យ​ម្នាក់ ករណីរំលោភលើទំ​​​នុ​កចិ​ត្ត យកលុយក្រុមហ៊ុនដែល​ប្រ​មូល​បាន ទៅស៊ីចាយអស់។ ស​ង្ស័​យបា​នឆ្លើយ​សា​រ​ភាពប្រាប់​ស​ម​ត្ថកិច្ចថា ខ្លួនពិតជាបានកឹបកេង​ប្រា​ក់​ពី​អ​តិ​ថិជនរបស់ សាខាស្ថាប័នវិវឌ្ឍន៍​ហ្គោ​លឌិ​ន​ហ្វាយ​នែន​ សរុបជាង១​ម៉ឺ​នដុល្លារ។ ករណីនេះកើតហេតុថ្ងៃទី២៣​ ខែមករា ឆ្នាំ២០២០ ចំណុច សាខាស្ថាប័នវិវឌ្ឍន៍​ ហ្គោលឌិនហ្វាយនែន​ ​ម.ក ស្ថិតនៅភូមិកណ្ដាល ឃុំព្រែក​​អ​ញ្ចាញ ស្រុកមុខកំពូ​ល ខេត្តកណ្ដាល ​។

បើតាមរបាយការណ៍នគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះ ១នាក់ឈ្មោះ ឈុន ទិវា ភេទប្រុសអាយុ ២៨ ឆ្នាំជនជាតិខ្មែរមុខរបរ ប្រធានសាខាស្ថាប័នវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន ម.ក ស្នាក់នៅបណ្ដោះអាសន្នភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ឃាន ឈុនឡេង​ អាយុ​២០ឆ្នាំ ជនជា​តិ​ខ្មែរ មុខរបរបុ​គ្គ​លិក​ នៅស្ថាប័នវិវឌ្ឍន៍ហ្គោលឌិន​ហា​យនែ​ន​ម.ក ទីលំនៅសព្វថ្ងៃនៅភូមិ​ទី​៣ ​ឃុំកោះសូទិន​ ​ស្រុកកោះសូទិ​ន ខេត្ត​កំពង់ចាម។ បាត់បង់ ប្រាក់ដុល្លារ១១.៧៨៤ ដុល្លារ។

កន្លងមក ជនសង្ស័យបានកឹបកេងប្រាក់​ពីអថិតិជន បន្ត
បន្ទាប់ដោយមិនបានប​ញ្ចូ​ល​ប្រាក់ ក្នុង​ប្រព័​ន្ធនោះ​ទេ ដោយយកចាយវាយផឹ​ក​ស៊ី រហូតដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ ដោយមិនឃើញ​មា​នទឹក​ប្រាក់​នៅ​ក្នុ​ង ប្រព័ន្ធក្រុមហ៊ុ​ន បានធ្វើការត្រួតពិនិត្យទឹកប្រា​ក់​ដែល​ជ​ន
សង្ស័យគ្រប់​គ្រ​ង បូកសរុបឃើញថាបាត់​ទឹ​កប្រា​ក់​ចំនួ​ន​១១.៧៨៤ ដុល្លារ។ លុះដល់ថ្ងៃ​ទី​ ២៤ ខែ មករា ឆ្នាំ ២០២០ ជនសង្ស័យបានគេច​ខ្លួ​នឈ​ប់ចូ​លធ្វើ​កា​រ នៅពេលនោះ​ក្រុ​មហ៊ុ​ន បានទាក់ទ​ង​តា​មទូ​រ​ស័​ព្ទទៅជនសង្ស័​យ តែទាក់ទងមិន​បា​ន​ ។
បន្ទាប់មកនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ ខាងក្រុមហ៊ុន​ បានចុះទៅដល់ផ្ទះឪ​ពុ​ក​ម្ដាយជ​ន​សង្ស័យ នៅខេ​ត្តកំព​ង់​ចា​ម ដោយប្រាប់​ថា ជនសង្ស័យ​បានកឹបកេងប្រាក់ក្នុងស្ថាប័​ន​ យកទៅចាយ​វា​យ​ ហើយក្រុមហ៊ុនបាន​ប​ញ្ជា​ក់ថា កុំឲ្យមានរឿងវែ​ង​ឆ្ងាយ ឱ្យជនសង្ស័យយកប្រា​ក់​៦​.០០០ ដុល្លារ ទៅតម្កល់នៅសាខា​ស្ថា​ប័ន​វិវ​ឌ្ឍ​ន៍ខេត្ត​កំ​​ពង់​ចា​ម កំណត់ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែជនសង្ស័យមិ​ន​បាន​យក​ប្រាក់ម​ក​ត​ម្កល់​ទុក​តា​ម​កា​រកំណ​ត់នោះ​ទេ ហើយក្រុមហ៊ុនបានតេទូរ​ស័​ព្ទទៅ​ឪពុកម្តាយរបស់ជន​ស​ង្ស័​យ ហើយឪពុកម្ដា​យ​ជន​ស​ង្ស័យ បានសុំព​ន្យារពេ​ល​ដ​ល់​ថ្ងៃ​ទី២ ខែមីនា ឆ្នាំ ២០២០ គាត់នឹងមកជួប​ក្រុ​មហ៊ុ​ន ដើម្បី​ដោះស្រាយ​គ្នា​ នៅសាខាស្ថាប័នវិវឌ្ឍន៍ឃុំ​ព្រែ​កអ​ញ្ចា​ញ​ ។
ដល់ថ្ងៃកំណត់មិ​នឃើ​ញ​ឪពុ​ក​ម្ដាយ​ជ​នស​ង្ស័យ ចូលខ្លួនមកដោះស្រាយ​ឡើ​យ​ ។ លុះមកដល់ថ្ងៃទី​៤ ខែមីនា ឆ្នាំ២០២​០ ក្រុមហ៊ុនព្យាយាមតេ​ទូរ​ស័ព្ទ​ ហៅជនសង្ស័​យ ដើម្បីធ្វើការដោះស្រាយ​គ្នា​ ជនសង្ស័យបានទទួ​ល​យល់​ព្រម​ ហើយបានចូ​ល​ខ្លួន​ដ​ល់ស្ថា​ប័នវិ​វ​ឌ្ឍ​ព្រែ​កអញ្ចាញ នៅថ្ងៃខែឆ្នាំដដែ​ល វេលាម៉ោង ១០​និង៣០នាទី ដោយពុំមាន​ដំ​ណោះស្រា​យឡើ​យ​ ពេលនោះក្រុ​ម​ហ៊ុន​ បាននាំជនស​ង្ស័​យ យកមកអធិការរដ្ឋាន​ន​គរ​បាលស្រុ​ក​មុ​ខ​កំពូល និងដាក់ពា​ក្យ​​ប​ណ្តឹង ។
ក្រោយពីបានទទួលពា​ក្យ​ប​ណ្ដឹងរួ​ច​ម​ក ជំនាញក៏បានធ្វើ​កា​រសា​ក​សួរ ហើយជនសង្ស័​យ បានឆ្លើយសារភា​ព​ថា​ ខ្លួនពិតជាបាន​កឹបកេងប្រាក់​ពីអតិ​ថិជ​ន​រ​បស់ សាខាស្ថាប័នវិវឌ្ឍន៍ហ្គោលឌិ​ន​ហ្វា​យនែ​ន ស​រុប១១.៧៨៤ដុល្លារ ដោយពិតប្រាក​ដមែ​ន​ ។​
ករណីខាងលើនេះ កម្លាំងជំនា​ញ និង​ប៉ុស្តិ៍ន​គ​របា​លព្រែ​ក​អ​ញ្ចា​ញ កំពុងកសាងសំណុំរឿងតា​ម​នី​តិវិ​ធី៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង