ទាហានភូមាឆ្មក់ចូលបំផ្លាញ រោងចក្រផលិតថ្នាំញៀន៣កន្លែង
ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី៧មីនានេះថាទាហានភូមាបានសម្រុកចូលបំផ្លាញរោងចក្រផលិតថ្នាំញៀនចំនួន៣កន្លែងនៅតំបន់ត្រីកោណមាសស្ថិតក្នុងរដ្ឋឆានដោយរឹបអូសបានថ្នាំញៀនអាភៀនថ្នាំញៀនទឹកកកនិងថ្នាំគ្រវីសរុបចំនួន៤៣លានគ្រាប់។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃសុក្រដោយទាហានភូមាប្រើសុទ្ធតែកាំភ្លើងធំផ្លោងចូលមុនចូលកាន់កាប់បាន។