ក្រសួងអប់រំ សម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅខេត្តសៀមរាប
ភ្នំពេញ៖ នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ ក្រោយរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់ ក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្អាកការសិក្សា ជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជនពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សានៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
វិធានការនេះ ជាការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បន្ទាប់ពីមានការរកឃើញករណីមេរោគនេះ នៅលើបុរសជនជាតិខ្មែរមួយរូប ដែលបានប៉ះពាល់ផ្ទាល់ ជាមួយជនជាតិជប៉ុនមានផ្ទុកមេរោគ កូវីដ១៩ ហើយបានចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ៕
ព័ត៌មានលម្អិតសូមអានខ្លឹមសារ ទាំងស្រុង ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម ៖