បាក់រលំសណ្ឋាគារកម្ពស់៥ជាន់ ដែលចិនប្រើធ្វើជាកន្លែងដាក់ឲ្យដាច់ដោយឡែកសម្រាប់អ្នកមានវីរុស COVID-19 ហើយមានមនុស្សប្រមាណ៧០នាក់កំពុងជាប់ក្រោមគំនរបាក់បែក
ចិន៖(ព័ត៌មានបឋម) យោងតាមប្រភពព័ត៌មាន RT បានឲ្យដឹងថា សណ្ឋាគារមួយកន្លែងនៅភាគអាគ្នេយ៍នៃទីក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន បានបាក់រលំ បណ្តាលឲ្យមនុស្សរាប់សិបនាក់ជាប់នៅក្រោមគំនរបាក់បែកនោះ។ អគារនេះមានកម្ពស់៥ជាន់ត្រូវបានគេរាយការណ៍ជាបឋមថា ត្រូវបានប្រើជាកន្លែងដាក់ឲ្យដាច់ដោយឡែកសម្រាប់អ្នកមានវីរុស COVID-19។ ពេលនេះក្រុមសង្គ្រោះបន្ទាន់កំពុងតែធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ។ រហូតមកដល់ពេលនេះមានមនុស្សចំនួន ២៣ នាក់ត្រូវបានគេជួយសង្គ្រោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៧០ នាក់បានជាប់នៅក្រោមគំនរបាក់បែកនៃអគារនោះ៕