ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា លើក​ទី​១០៩ ឆ្នាំ​២០២០

125

 

​ភ្នំពេញ​៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០ នេះ បាន​សរសេរ​សារ​ថា ទិវា​អន្តរជាតិ​នារី ៨ មីនា ត្រូវបាន​ពិភពលោក​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​នូវ​ការតស៊ូ និង​គំរូ​វីរភាព​របស់​នារីៗ​ក្នុងការ​ទាមទារ​សិទ្ធិ​សេរី និង​គេច​ផុតពី​ទង្វើ​ជិះជាន់​នានា​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា “​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ស្ត្រី​ផង បាន​កើតមាន​ជាថ្មី​ក្រោយ​របប​ដ៏​យង់ឃ្នង​របស់ ប៉ុល ពត ត្រូវបាន​វាយ​ផ្តួលរំលំ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ចាប់តាំងពី​ថ្ងៃ​រំដោះ​រហូតដល់​ពេលបច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​យកចិត្តទុកដាក់​ជានិច្ច​ក្នុងការ​លើកកម្ពស់​ស្ត្រី រហូត​បង្កើតបានជា​ពាក្យស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​»”​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា «​មាន​សន្តិភាព មានការ​លើកកម្ពស់ មាន​សមភាព​យេនឌ័រ​» គឺជា​ប្រធានបទ​ដ៏​មាន​អត្ថន័យ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា លើក​ទី​១០៩ ដែលជា​ការបង្ហាញឱ្យឃើញ ពី​ការដើរ​តួនាទី​យ៉ាងសំខាន់​របស់ សុខសន្តិភាព​នៅក្នុង​សង្គម​ជាតិ ជាពិសេស​សុខសន្តិភាព ដែល​បាន​កម្ពុជា​រកបាន​យ៉ាង​លំបាក ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ជា​បុព្វ​លក្ខ​ណ្ឌ​មិនអាច​ប្រកែក​បានឡើយ ក្នុងការ​រួមចំណែក​ជួយ​ដល់ ការលើកកម្ពស់​សិទ្ធិសេរីភាព​របស់​ស្ត្រី និង​ជួយ​ឱ្យ​ស្ត្រី​មានតម្លៃ​កាន់តែ​ខ្ពស់​ឡើង​នៅក្នុង​សង្គម​៕​

អត្ថបទដែលជាប់ទាក់ទង