ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អារ៉ាប់ប៊ីសាអូឌីត ចាប់ខ្សែរាជវង្ស៣អង្គ ចោទប្រុងធ្វើរដ្ឋប្រហារ?

86

Saudi Arabia detains three senior members of royal family។

ទីផ្នាក់ងារពត៌មានបរទេសបានផ្សាយពីយប់មិញថាសមាជិកព្រះរាជវង្សថ្នាក់ខ្ពស់នៃប្រទេសអារ៉ាប់ប៊ីសាអូឌីតចំនួន៣ព្រះអង្គត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦មីនាក្នុងបទចោទប្រកាន់រួមដៃជាមួយបរទេសប៉ុនប៉ងធ្វើរដ្ឋប្រហារ។
អ្នកទាំងបីអង្គនោះគឺព្រះអង្គម្ចាស់Ahmed bin Abdulazizព្រះអនុជ(ប្អូនប្រុស)នៃស្តេចផែនដីអារ៉ាប់ប៊ីសាអូឌីតSalman។ទីពីរព្រះអង្គម្ចាស់Mohammed bin Nayefអតីតរដ្ឋមន្រ្តីមហាផ្ទៃនិងជាអតីតអ្នកឡើងស្នងរាជ្យ។ទីបីគឺព្រះអង្គម្ចាស់ Nawaf bin Nayef.ត្រូវជាក្មួយស្តេច។
នៅអារ៉ាប់ប៊ីសាអូឌីតអ្នកខ្លាំងជាងគេគឹMohammed bin Salman ព្រះបុត្រាបង្កើតនៃស្តេចផែនដី ជាអ្នកស្នងរាជ…ដូច្នេះព្រះអង្គត្រូវតែការពារយកអំណាចរាជវង្សកម្ចាត់នរណាប្រឆាំង។តែព្រះអង្គជាប់ចោទពីបទសម្លាប់អ្នកាសែតអាមេរិចសញ្ជាតិដើមអារ៉ាប់ប៊ីសាអូឌីត។

អត្ថបទដែលជាប់ទាក់ទង