សម្ដេចតេជោ ប្រាប់កុំឲ្យអ្នកលក់ម៉ាស់ឡើងថ្លៃ ហើយនាំគ្នាមកប្រើប្រាស់ក្រមាវិញ
ក្នុងកម្មវិធីនាព្រឹកនេះសម្តេចបានបង់កក្រម៉ាក្រហម-ស សម្តេចតេជោ បានថ្លែងថា សម្តេចបង់កក្រម៉ាពេលនេះ គឺសម្តេចប្រើក្រម៉ានេះ ជាក្រវ៉ាត់កថ្មី ព្រោះនៅពេលបងប្អូនប្រើក្រម៉ាច្រើន ដើម្បីកុំឲ្យអ្នកលក់ម៉ាស់ដំឡើងថ្លៃ នាំគ្នាប្រើក្រម៉ាទៅ ព្រោះក្រម៉ាប្រើស្រួល ខណៈម៉ាស់ប្រើតែ ៣ ម៉ោងគេ គឺឈប់ប្រើបោះចោលហើយ ។ ការប្រើប្រាស់ក្រម៉ា ដើម្បីប្រើបានគ្រប់ពេលវេលា ហើយជួយឲ្យផលិតផលក្រម៉ាខ្មែរ មានទីផ្សារ ។បងប្អូនមួយចំនួន ដែលមានគំនិតច្នៃប្រឌិត ក្នុងការយកក្រម៉ាមកដេរជាម៉ាសពាក់ ខណៈមានប្រជាពលរដ្ឋមួយចំនួន ហាក់មានការភ័យខ្លាចខ្លាំង ក្រោយពីមានបុរសខ្មែរវ័យ៣៨ឆ្នាំមួយរូប រកឃើញមានផ្ទុកកូវីដ ១៩ នៅខេត្តសៀមរាម ។
កាលពីប្រហែលជា៣ខែមុន ម៉ាស់មួយ៣០០រៀល ឬពីរ ៥០០រៀលប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះតម្លៃឡើងដល់មួយ ៤០០០រៀល។ នេះជាសញ្ញាល្អសម្រាប់វិនិយោគ ដែលអាចរកប្រាក់ពាន់លានរៀលបាន…បើតម្រូវការម៉ាស់កើនឡើង នោះតម្លៃក៏បន្តកើនឡើងដូចគ្នា។
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញភ.ព៧ CPP-PhnomPenh នៅថ្ងៃទី៩ខែមីនាឆ្នាំ២០២០នេះ បានផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការថា” យើងខ្ញុំសូមស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច មន្ដ្រីជំនាញពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យ លើករណីខាងលើនេះផងនេះ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉េងហេង សេម បានបង្ហោះរូបមួយសន្លឹក ដែលអ្នកលក់បានសរសេរច្បាស់ៗ ម៉ាស់មួយតម្លៃ ៤០០០រៀល ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបញ្ជាក់ថា ទីតាំងលក់ម៉ាស់ខាងលើនោះគឺស្ថិតនៅតំបន់ចោមចៅ”។
សូមបញ្ជាក់ថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងករណីអ្នកលក់ម៉ាស់ លក់ថ្លៃហួសហេតុ ក្រសួងនឹងសហការ ជាមួយសមត្ថកិច្ចសេដ្ឋកិច្ច ដើម្បីចុះអន្តរាគមន៍៕









