ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ចុះបង្ក្រាប សង្វៀនមាន់​ជល់ និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​

62

 

​ភ្នំពេញ ៖ អ្នកញៀន​ល្បែង​ជល់​មាន់​ចំនួន​៣​នាក់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​ប្ញ​ស្សី​កែវ ចុះបង្ក្រាប​ដល់ទី​តាំង និង​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ដី​ឡូ​គ្មាន​លេខ ផ្លូវលំ ក្រុម​១០ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​លោក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ប្ញ​ស្សី​កែវ បាន​ឲ្យ​ដឹងថា អ្នកញៀន​ល្បែង​ជល់​មាន់​ដែល​ឃាត់​បាន​នេះ មាន ៖
១.​ឈ្មោះ មក កេង អាយុ​៣៩​ឆ្នាំ​មុខរបរ​បើករថយន្ត​ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ​ក្រុម​១០​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​ទី​១(​គ្មាន​សារធាតុ​ញៀន​)​អ្នកលេង​។​
២.​ឈ្មោះ សៀក ផានី អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ​ស្នា​ក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ​ក្រុម​១០ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១(​គ្មាន​សារធាតុ​ញៀន​)​អ្នកលេង​។​
៣.​ឈ្មោះ​កែ ប៊ុន​ធៀន អាយុ​៥៤​ឆ្នាំ​ស្នាក់​នៅផ្ទះ​ម្តុំ​ផ្សារ​ទឹកថ្លា​ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) អ្នកលេង​។​

​សំភារៈ​ដែល​សមត្ថកិច្ច​ដកហូត​មានដូចជា​៖ ១.​មាន់​៧​ក្បាល​/ ២.​ជញ្ជីង​១ / ៣.​ស្កុ​តរំ​ខ្នាយ​មាន់​១០​ដុំ​/ ៤.​ខ្នាយ​ដែក​២(១​គូ​) និង​ប្រាក់​ដុល្លារ​២០០​ដុល្លារ ប្រាក់រៀល​៤០​ម៉ឺន​រៀល​៕​

អត្ថបទដែលជាប់ទាក់ទង