រដ្ឋសភា បានបោះឆ្នោតគាំទ្រ លើការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល
ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ លើការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
សម័យប្រជុំរដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបោះឆ្នោតតែងតាំង ទេសរដ្ឋមន្ត្រី មាន៖
១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី
២-ឯកឧត្តម ហ៊ឹម ឆែម ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)
៣-ឯកឧត្តម អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)
៤-ឯកឧត្តម ត្រាំ អ៊ីវតឹក ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)
៥-ឯកឧត្តម ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)
ចំណែកការកែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រី មាន៖
១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
២-ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌
៣-ឯកឧត្តម ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
៤-ឯកឧត្តម ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
៥-ឯកឧត្តម ព្រុំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ក្នុងសម័យប្រជុំរដ្ឋសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ការកែសម្រួលសមភាពរាជរដ្ឋាភិបាលនាពេលនេះ តម្រូវតាមការចាំបាច់ ដើម្បីអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕
ខាងក្រោមជាខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦
ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០៖