ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះ​មហាក្សត្រព្រះរាជទាន ព្រះរាជក្រឹត្យតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

74

ភ្នំពេញ៖នាវេលាថ្ងៃទី៣០ខែមីនាឆ្នាំ២០២០ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្ដមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដែលទើបបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាតែងតាំងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី បានអញ្ជើញមកធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង ក្រោមព្រះវត្តមានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស និង សម្តេចព្រះសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី និង វត្តមានសម្តេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងដ៍ខ្ពស់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

 

អត្ថបទដែលជាប់ទាក់ទង