ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាល់កុលក្លែងក្លាយ(មេតាណុល) សរុបចំនួន៣៨លីត្រត្រូវបានរកឃើញនិងដកហូតនៅតាមបណ្តាឱសថស្ថានមួយចំនួន

59

ភ្នំពេញ៖នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២០មន្រ្តីសាខា..រាជធានីភ្នំពេញដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញនិងអាជ្ញាធរតាមបណ្តាខណ្ឌបានយុទ្ធនាការចុះត្រួតពិនិត្យគុណភាពអាល់កុលអង្កេតតម្លៃលក់ម៉ាស់និងស្វែងរកឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ១៩នៅតាមបណ្តាឱសថស្ថានស្ថិតក្នុងខណ្ឌទាំង១២ចំនួន៩៥ទីតាំងនៅក្នុងរាជធានីភ្នំពេញ។

គោលបំណងនៃការចុះប្រតិបត្តិការគឺដោយសង្កេតឃើញថាក្នុងពេលថ្មីៗនេះមានម្ចាស់ឱសថស្ថានឬអាជីវករមួយចំនួនឆ្លៀតឱកាសដាក់លក់អាល់កុលជែលលាងដៃក្លែងក្លាយឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ១៩និងគ្មានប្រភពផលិតច្បាស់លាស់និងលក់ម៉ាស់មានតម្លៃខ្ពស់កេងយកផលចំណេញហួសហេតុមិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ស្របពេលដែលប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាលនៃវីរុសCOVID-19

ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញឱសថស្ថានមួយចំនួនដែលកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ(មេតេណុល) សរុបចំនួន៖៣៨លីត្រ។បន្ទាប់មកមន្រ្តីសាខាក..បានធ្វើកំណត់ហេតុនិងដកហូតអាកុលក្លែងក្លាយទាំងនោះមករក្សាទុកដើម្បីអនុវត្តនីតិវិធីបន្ត

ក្នុងឱកាសនោះដែរមន្រ្ទីជំនាញបានសំណូមពរដល់អាជីវករ  សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាសនិងអាកុលសម្រាប់លាងសំអាតដៃកឹបកេងយកផលចំណេញហួសហេតុ  និងសូមអំពាវនាវដល់ប្រជាពលរដ្ឋកុំទិញផលិតផលអាល់កុលណាដែលគ្មានស្លាកសញ្ញានិងប្រភពច្បាស់លាស់ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ  ឬគ្មានគុណភាព  យកមកប្រើប្រាស់  ដែលនាំឱ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិត៕

អត្ថបទដែលជាប់ទាក់ទង