ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃេីញអ្នកជំងឺ​ COVID-19​ ២នាក់ទៀត​ សរុបទាំងអស់ប្រទេសយេីងមានចំនួន​ ១០៩ករណី​​

57

ភ្នំពេញ៖ក្រសួងសុខាភិបាលបានបញ្ជាក់ថារហូតម៉ោង:៣០នាទីព្រឹកថ្ងៃទី៣១មីនា២០២០យេីងរកឃេីញអ្នកជំងឺ​ COVID-19​  ២នាក់ទៀតសរុបទាំងអស់ប្រទេសយេីងមានចំនួន១០៩ករណី​​ និងយេីងបានព្យាបាលជាសះស្បេីយគ្មានស្លាប់គ្មាន​ ​  យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេតែលទ្ធភាពនឹងអាចកេីតមានឡេីង

ក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសពីអ្នកជាសះស្បើយពីជំងឺកូវីដ១៩សរុបមានចំនួន២៣នាក់និងកំពុងសម្រាកព្យាបាល៨៦នាក់នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់

អ្នកឆ្លងជំងឺកូវីដ១៩ថ្មី២នាក់នោះរួមមានស្រ្តីជនជាតិខ្មែរឥស្លាមអាយុ៣៩ឆ្នាំនិងកូនប្រុសអាយុ១២ឆ្នាំរស់នៅខេត្តសៀមរាប។ពួកគាត់ទាំងពីរគឺជាប្រពន្ធនិងកូនបុរសខ្មែរឥស្លាមម្នាក់ដែលមានផ្ទុកកូវីដ១៩ក្រោយពេលត្រឡប់ពីចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។ពេលនេះម្តាយនិងកូនខាងលើត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។យ៉ាងណាក៏ដោយកូនរបស់គាត់២នាក់ទៀតរួមទាំងឪពុកក្មេកក៏ត្រូវបានក្រសួងសុខាភិបាលធ្វើតេស្តប៉ុន្តែមិនមានផ្ទុកមេរោគកូវីដនោះទេ។

គិតចាប់ពីថ្ងៃទី២៧ខែមករាឆ្នាំ២០២០រហូតដល់ព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២០នេះចំនួនអ្នកជំងឺកូវីដ១៩ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជាបានកើនដល់២៣នាក់ហើយក្នុងនោះមានជនជាតិចិនម្នាក់ជនជាតិអង់គ្លេស៣នាក់ជនជាតិបារាំង១នាក់និងជនជាតិខ្មែរ១៨នាក់។ពេលនេះមានអ្នកជំងឺកូវីដ១៩ចំនួន៨៦នាក់កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យដែលក្នុងនោះមានស្រ្តី២៨នាក់និងបុរស៥៨នាក់៕

អត្ថបទដែលជាប់ទាក់ទង