ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងនឹងបង្កើនធ្លាក់រាយប៉ាយ ជាលំដាប់ សូមប្រុងប្រយ័ត្ន ចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

53

 

ភ្នំពេញ៖​ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២២ ដល់ទី២៨ខែមេសាឆ្នាំ២០២០ ។

តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ពាធទាប អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី២៣ ដល់២៨ខែមេសា ភ្លៀងនឹងបង្កើនធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខ័ណ្ឌលើផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅនឹងអាចចុះថមថយមួយកម្រិត។

ក្រសួងដដែល បានបន្តថា ស្ថានភាពអាកាសធាតុបែបនេះ សូមសាធារណជនមានការប្រុងប្រយ័ត្ន ចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើនមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣ដល់២៥ខែមេសា៕

អត្ថបទដែលជាប់ទាក់ទង