ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការបង្រ្កាបគោយន្តដឹកឈើគ្មានច្បាប់

62

 

កំពង់ស្ពឺ៖ នៅថ្ងៃទី២០​ ខែមេសា ឆ្នាំ២០២០​ នៅចំណុចលើផ្លូវលេខ៤៤​ ចន្លោះគីឡូម៉ែត្រលេខ(៤៩-៥០) ស្ថិតក្នុងភូមិគោក​ ឃុំសង្កែសាទប ស្រុកឱរ៉ាល់​ កម្លាំង​មូលដ្ឋានកងរាជអាវុហត្ថស្រុកឱរ៉ាល់​ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ បាន​សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ​ ជាមួយកម្លាំង​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​កម្លាំង​ នគរបាលសេដ្ឋកិច្ច​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានចាប់គោយន្តកន្ត្រៃពណ៌ក្រហម​ ដឹកឈើអារប្រភេទគ្រឿង ចម្រុះ​គ្មានច្បាប់អនុញ្ញាតិ​ ។

បច្ចុប្បន្ន​ ឈើនិងគោយន្ត​ យកមករក្សាទុកជាបណ្តោះអាសន្ន​ នៅមូលដ្ឋា​ន​កងរាជអាវុធហត្ថស្រុកឱរ៉ាល់ (មិនទាន់បានវាស់វែង) រង់ចាំប្រគល់ឲ្យកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់​ ដើម្បីចាត់ការបន្តតាមនីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង