ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បំផ្លាញ ផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នង

57

ខេត្តព្រះវិហារភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បានវាយប្រហាមកលើស្រុកជាំក្សាន្តស្ថិតលើភូមិសាស្ត្រនៃភូមិកោងយោងឃុំយាងស្រុកជាំក្សាន្តនៃខេត្តព្រះហារកាលពីល្ងាចនាថ្ងៃទី២៥ខែមេសាឆ្នាំ២០២០បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នង។

លោកភីវដៀនអភិបាលស្ដីទីស្រុកជាំក្សាន្តបានឲ្យដឹងថាទំហំនៃកាខូចខាត់ដោយសារឩបទ្ទវហេតុដែលបង្កឡើងដោយសាតែខ្យល់កន្ត្រាក់មួយនេះគឺបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នងផ្ទះបានរងនៅកាខូចខាត់ស្ទើរតែទាំងស្រុងក្នុងនោះរបើកដំបូលអស់១៣ខ្នងផ្ទះហក់ចេញពីជើងតាងចំនួន៤ខ្នងផ្ទះរលំដើមឈើសង្កត់១ខ្នងផ្ទះដោយឡែកសាលារៀនក៏ត្រូវរបើកក្បឿងអស់មួយចំនួនផងដែរ។

លោកអភិបាលស្ដីទីស្រុកជាំក្សាន្តបានបញ្ជាក់ផងដែរថាកខ្យល់កន្ត្រាក់នេះគឺមិនបណ្តាលឲ្យមានគ្រោះថ្នាក់រងរបួសឬក៏បាត់បង់ដល់អាយុជីវិតរបស់បងប្រជាពលរដ្ឋណាម្នាក់ឬក៏មានផលប៉ះពាល់ដល់ជីវិតសត្វព្វាហនៈរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ។

លោកអភិបាលស្ដីទីស្រុកជាំក្សាន្តក៏បានធ្វើកាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដោយធ្វើយ៉ាងណាមេត្តាត្រូវប្រុងប្រយត្ន័ឲ្យបានខ្ពស់បំផុតទៅលើករណីគ្រោះធម្មជាតិនេះព្រោះរដូវនេះជារដូវភ្លៀងនឹងចាប់ផ្តើមធ្លាក់មកជាបណ្តើៗហើយ។លោកអភិបាលស្ដីទីស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទៅប្រកបមុខរបធ្វើស្រែចំការនៅឆ្ងាយៗពីផ្ឋះប្រសិនមើលមេឃរកកល់នឹងភ្លៀងសូមឲ្យបងប្អូនមេត្តាឆាប់រូតរះប្រយ៉ាប់វិលត្រឡប់មកកាន់លំនៅដ្ឋានវិញឬមួយក៏អាចស្វែងរកទីទួលសុវត្ថិភាពណាមួយដើម្បីការពារបាននូវរាល់បាតុភូតផ្គររន្ទះដែលបង្កឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង