ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្មាន់កាំភ្លើង បាញ់ បុរសម្នាក់ ត្រូវ១គ្រាប់រងរបួសធ្ងន់ ហើយគេចបាត់

50

ភ្នំពេញ ៖ បុរសម្នាក់រងរបួសដោយ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់ ត្រូវ១គ្រាប់ ដេកក្នុងថ្លុងឈាម កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុច មុខផ្សារសូរិយាម៉ល ផ្លូវ៥១ ហៅផ្លូវប៉ាស្ទ័រ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណបានដើរចេញពីកន្លែងផ្ទះហ្គេមអ៊ីនធឺណិត ជិតកន្លែងកើតហេតុ តាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមជនសង្ស័យ៣នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមកដល់ ដកកាំភ្លើងបាញ់សម្ដៅ ចំនួន២គ្រាប់ តែត្រូវ១គ្រាប់ ចំត្រង់កំប៉េះគូទបណ្តាលឲ្យ រងរបួសធ្ងន់ រួចក្រុមជនសង្ស័យនាំគ្នាគេចខ្លួនបាត់អស់ ។

ក្រោយកើតហេតុក៏មានសមត្ថកិច្ច មកដល់បានត្រឹមរកឃើញស្រោមកាំភ្លើង និងសម្ប កគ្រាប់មួយគ្រាប់ នៅកន្លែងកើតហេតុ រួចក៏ហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង