ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើការផ្សព្វផ្សាយ ដល់ម្ចាស់ភោជនីដ្ឋាន សេវាកម្ម អាហារដ្ឋាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ អោយចូលរួម បន្តទប់ស្កាត់ ជំងឺកូវីដ ១៩

94

លោក ឌី រ័ត្នខេមរុណ ៖ ធ្វើការផ្សព្វផ្សាយ ដល់ម្ចាស់ភោជនីដ្ឋាន សេវាកម្ម អាហារដ្ឋាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ អោយចូលរួម បន្តទប់ស្កាត់ ជំងឺកូវីដ ១៩ ទាំងអស់គ្នា ពីព្រោះថា យើងភ្លេច ជំងឺកូវិដ ១៩ បាន តែ ជំងឺកូវីដ ១៩ មិនទាន់ភ្លេចយើងនោះទេ ។

👉 នៅវេលាម៉ោង ១៤ៈ៣០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹងលេខ ០២២/២០ សជណ.ច្រ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
👉 ដែលមានសមាសភាពចូលរួម
– លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ
– លោក ហែម រិទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ
– លោក ប្រាំង សុផល នាយករដ្ឋបាលខណ្ឌមានជ័យ
– លោកស្រី ហួត ឃីម នាយិការងរដ្ឋបាលខណ្ឌមានជ័យ
– លោក សន ណារ៉ាត់ ប្រធានការិយាល័យ សេដ្ឋកិច្ច និង អភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ
– លោក បែន ថានិត អនុប្រធានការិយាល័យ សេដ្ឋកិច្ច និង អភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ
– លោក ចៅសង្កាត់ទាំង៧
– លោក-លោកស្រី ម្ចាស់ភោជនីយដ្ឋាន ហាងសាច់អាំង ហាងមីហិរ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ទាំងអាស់ ។
👉 នាឱកាសនោះផងដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ កុំធ្វេសប្រហែស នឹងបន្តការពារខ្លួនដើម្បីការពារជម្ងឺកូវីត-១៩ កុំឲ្យឆ្លងរាលដាលក្នុងសហគមន៍ និងសំណូមពរឲ្យម្ចាស់ភោជនីយដ្ឋាន ទាំងអស់ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលជម្ងឺ កូវីដ-១៩(Covid-19) ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ហើយសូមអោយម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ មានការប្រុងប្រយ័ត្នដូចតទៅ ៖
១. ម្ចាស់អាជីកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ត្រូវគោរពឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ (Covid-19)
២. ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារ ចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតអោយចូលក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន
៣. ត្រូវរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
៤. ក្នុងករណីម្ចាស់ភោជនីយដ្ឋាន ឬអាហារដ្ឋានណា មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខណ្ឌមានជ័យ នឹងបិទអាជីកម្មភោជនីយដ្ឋាន និងអាហារដ្ឋាននោះ ជាបណ្តោះអាសន្ន ។
👉 ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋទាំងអស់
សូមកុំទាន់ភ្លេចកូវីដ-១៩ ព្រោះ កូវីដ-១៩ មិនទាន់ភ្លេចយើងទេ។
បើអ្នកប្រហែសថ្ងៃនេះ អ្នកនឹងអាចសោកស្តាយអស់មួយជីវិត។
សូមបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង