ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសង្កេតការណ៍ប្រកាសថា ការបោះឆ្នោត គ្មានការលក់ដូរសន្លឹកឆ្នោត មានភាពស្ងប់ស្ងាត់ ស្របតាមច្បាប់បោះឆ្នោត និងលិខិតបទដ្ឋានគតិយុត្ត

77


ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានគ្រឹះស្ថានសិក្សាឯកជនចំនួន១០៣ ជាសមាជិក បានចាត់តាំងសមាជិក ចំនួន ២៥៩៥នាក់ ដែលជាសនិស្សិត សាស្រ្តាចារ្យ បញ្ញវន្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ដើម្បីធ្វើជាអ្នកសង្កេតការណ៍ បោះឆ្នោត នោះ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ចេញសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ គ្មានការលក់ដូរសន្លឹកឆ្នោត ស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អ។

តាមសេចក្តីថ្លែងការណ៍ នៅល្ងាចថ្ងៃទី២៩ខែកក្កដានេះ បានបញ្ជាក់ថា តាមការសង្កេតការយ៉ាងចិត្តទុកដាក់ ហ្មត់ចត់ និងប្រកបដោយការទទួលខុសត្រូវ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះ ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ពិតជាបានប្រព្រឹត្តទៅ ដោយរលូន គោរពច្បាប់ គោរពសិទ្ធិមនុស្ស គ្មានការបង្ខិតបង្ខំ គ្មានហិង្សា គ្មានការភ័យខ្លាច គ្មានការលក់ដូរសន្លឹកឆ្នោត ស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ល្អ និងស្ថិតក្នុងបរិយាកាសនយោបាយប្រជាធិបតេយ្យ សេរី និងពហុបក្ស។ ស្ថាប័ន គ.ជ.ប ជាស្ថាប័នតែមួយគត់របស់ជាតិ បានអនុវត្តន៍ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ស្របតាមច្បាប់បោះឆ្នោត និងលិខិតបទដ្ឋានគតិយុត្ត និងបានប្រកាន់យកជំហរ អព្យាក្រិត្យ យុត្តិធម៌ ស្អាតស្អំ និងតម្លាភាព៕

អត្ថបទដែលជាប់ទាក់ទង