ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយមន្ត្រីជំនាញមន្ទីរទេសចរ ចុះត្រួតពិនិត្យទីតាំងក្លឹបកម្សាន្ត​ ប៊ូឡាញ ដែលស្នេីរសុំប្រែក្លាយជា ភោជនីយដ្ឋាន

71

អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយមន្ត្រីជំនាញមន្ទីរទេសចរ ចុះត្រួតពិនិត្យទីតាំងក្លឹបកម្សាន្ត​ ប៊ូឡាញ ដែលស្នេីរសុំប្រែក្លាយជា ភោជនីយដ្ឋាន។

នៅ​វេលា​ម៉ោង ១៤:៣០ នាទី​រសៀល ថ្ងៃ​ចន្ទ ៨រោច ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ លោក​ ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ​ក្រុមកាងារចំរុះចុះធ្វើការត្រួតពិនិត្យ​នូវទីតាំងភោជនីយដ្ឋានមានឈ្មោះ ប៊្លូឡាញ តាមការស្នើសុំរបស់ លោកស្រី ថៃ ចេង ដែលមានទីតាំងស្ថិតនៅ​ ផ្លូវ២៧១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដែលមានសមាសភាពចូលរួមមាន ៖
១. លោកស្រី ហួត ឃីម នាយិការង រដ្ឋបាល ខណ្ឌមានជ័យ
២. លោក គឹម កល្យាណ អធិការរង នគរបាល ខណ្ឌមានជ័យ
៣. លោក ឈឺន ចំរើន នាយប៉ុស្តិ៍រដ្ឋបាលបឹងទំពន់ទី១
៤. លោក នោ សិរីរត្ន័ ប្រធានការិយាល័យ ឧស្សាហកម្ម នៃមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ ។
៥. លោក ពេជ្រ ចំរើន អនុប្រធាន ការិយាល័យ ឧស្សាហកម្ម ទេសចរណ៍ រាជធានីភ្នំពេញ
៦. លោក បែន ថានិត អនុប្រធាន ការិយាល័យ សេដ្ឋកិច្ច និង អភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ
៧. លោក ទិត ផានិត អនុប្រធាន ការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ
៨. លោក សៅ សារុំ សមាជិកក្រុមប្រឹក្សាសង្កាត់បឹងទំពន់ទី១
ក្រោយពីបានធ្វើការពិនិត្យនូវទីតាំងភោជនីយដ្ឋាននេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើការណែនាំដូចខាងក្រោម៖
១. ត្រូវរៀបចំឯកសារ ដាក់ពាក្យស្នើសុំច្បាប់អាជីកម្ម ភោជនីយដ្ឋានឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។
២. ត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ របស់ក្រសួងសុខាភិបាល ។
៣. ត្រូវរៀបចំប្រព័ន្ធភ្លើង បំភ្លឺឲ្យបានច្បាស់ ។
៤. ត្រូវរៀបចំកន្លែងអង្គុយ អោយបានទូលាយ ជាលក្ខណៈភោជនីយដ្ឋាន ។
៥. ត្រូវពង្រីកកន្លែងចំណតអោយបានធំទូលាយ ។
៦. ត្រូវបន្ថែមបំពង់ពន្លត់អគ្គិភ័យបន្ថែមអោយបានច្រើន ។
៧. ត្រូវមានសញ្ញាប្រកាសអាសន្នពេលមានអគ្គីភ័យកើតឡើង ។
៨. មិនត្រូវចតរថយ​ន្តនៅលើចិញ្ចើម​និងទ្រូងផ្លូវសាធារណៈជៀសវាងបណ្តឹងពីសាធារណជន ។
៩. មិនត្រូវបំពងឩបករណ៍សំលេងធុងបាសខ្លាំងនោះទេ ។
បន្ទាប់ពីធ្វើការណែនាំរួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរ ដល់ម្ចាស់ទីតាំង ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ដូចខាងក្រោម ៖
១. ម្ចាស់អាជីកម្មភោជនីយដ្ឋាន ត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ និង ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ (Covid-19) ។
២. ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារ ចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតអោយចូលក្នុងភោជនីយដ្ឋាន ។
៣. ត្រូវរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
៤. ត្រូវចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងលេខ ៥៦ សជណ ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ របស់មន្ទីរទេសចរណ៍ ស្តីពី ការចូលរួមទប់ស្កាត់ ជំងឺ កូវីដ-១៩ ។
៥. ក្នុងករណីម្ចាស់ភោជនីយដ្ឋានខាងលើ មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខណ្ឌមានជ័យ នឹងបិទអាជីកម្មភោជនីយដ្ឋាននោះ ជាបណ្តោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង