គណៈអភិបាលខណ្ឧចំការមន បានដឹកនាំកំលាំងចម្រុះ ចុះត្រួតពិនិត្យ ហាងខារាអូខេ ចេនៅសង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ៖ នៅថ្ងៃទី 13 កក្កដា 2020 វេលាម៉ោង 21 និង 20 នាទី កំលាំងនគរបាលប៉ុស្តិរដ្ឋបាលផ្សារដើមថ្កូវ បានចុះសហការ ជាមួយកំលាំងគណៈបញ្ជាការឯកភាពខណ្ខចំការមន កំលាំងនគរបាលខណ្ឧចំការមន កំលាំងកងរាជអាវុធខណ្ឧចំការមន និងកំលាំងសាលាសង្កាត់ផ្សារដើមថ្កូវ ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឧចំការមន បានដឹកនាំកំលាំងចម្រុះ ចុះត្រួតពិនិត្យ ហាងខារាអូខេ ចេ ដែលមានទីតាំង លេខ 30 ផ្លូវ 488 ក្រុមទី 24 ភូមិ 3 សង្កាត់ផ្សារដើមថ្កូវ ខណ្ឧចំការមន រាជធានីភ្នំពេញ ឃើញថាៈ ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ
ដោយមានភ្ញៀវ ចំនួន65 នាក់ប្រុស
នារីបំរើ ចំនួន 209 នាក់
បុគ្គលឹក ចំនួន 90 នាក់ស្រី70 នាក់
បន្ទាប់មកក្រុមការងារ បានសម្រេច និងណែនាំអោយម្ចាស់អាជីវកម្ម ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន អោយ ក្លែងកាយអាជីវកម្មខារ៉ាអូខេ ជាភោជនីយដ្ឋានវិញ ដោយមានលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ ។
នៅក្នុងការចុះត្រួតពិនិត្យ និងណែនាំ បានបញ្ចប់នៅវេលាម៉ោង 21 និង40 នាទី។
ហើយបន្ទាប់មកក្រុមការងារចម្រុះ បានចុះទៅត្រួតពិនិត្យ ហាងខារ៉ាអូខេឡាស៏ ដែលមានទីតាំងលេខ 17 ផ្លូវ 488 ក្រុម 24 ភូមិ 3 សង្កាត់ផ្សារដើមថ្កូវ ឃើញថាទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ
ដោយមានភ្ញៀវ ចំនួន 64 នាក់ប្រុស
នារីបំរើ ចំនួន 100 នាក់
បុគ្គលិកចំនួន 35 នាក់ ស្រី20 នាក់
បន្ទាប់មកក្រុមការងារបានសំរេច និងណែនាំម្ចាស់អាជីវកម្ម ផ្អាកជាបណ្ដោះអាសន្ន អោយក្លែងកាយអាជីវកម្មខារ៉ាអូខេ ជាភោជនីយដ្ឋានវិញ ដោយមានលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ ៕