អាជ្ញាធរខណ្ឌចំការមន បានចុះត្រួតពិនិត្យ និងផ្អាកអាជីវកម្មខារ៉ាអូខេ ២ទីតាំង
ភ្នំពេញ ៖ នៅយប់ថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១ និង៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេចំនួន ០២កន្លែង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីក្រុមការងារពិនិត្យរួចមកឃើញថា ទីតាំងអាជីវកម្មខាងលើ បានបើកដំណើរការខារ៉ាអូខេជាធម្មតា។ ដូចនេះក្រុមការងារបានណែនាំឱ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយឱ្យប្រែក្លាយទីតាំងខាងលើនេះ ទៅជាភោជនីយដ្ឋានវិញ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ។
បានដឹកនាំកំលាំងចម្រុះ ចុះត្រួតពិនិត្យ
ទីតាំងទី១ គឺក្នុងខារ៉ាអូខេ ចេ ដែលមានទីតាំង លេខ៣០ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឧចំការមន រាជធានីភ្នំពេញ ឃើញថា ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ ដោយមានភ្ញៀវ ចំនួន៦៥នាក់ នារីបំរើ ចំនួន២០៩នាក់ និងបុគ្គលិក ចំនួន ៩០នាក់ស្រី៧០នាក់ ។
បន្ទាប់មកក្រុមការងារចម្រុះបានចុះទៅត្រួតពិនិត្យទីតាំងខារ៉ាអូខេឡាស៍ ដែលមានទីតាំងលេខ១៧ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូូវ ឃើញថា ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ ដោយមានភ្ញៀវ ចំនួន៦៤នាក់ប្រុស នារីបំរើ ចំនួន១០០នាក់ និងបុគ្គលិកចំនួន៣៥នាក់ ស្រី២០នាក់ ៕