គណៈកម្មការផ្សារអូរឬស្សី ប្រគល់អំណោយជូនអាជីវករ និងកម្មករអនាម័យ ចំនួន៨២នាក់នៅផ្សារអូរឫស្សី
ភ្នំពេញ៖ អំណោយជាអង្ករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយះ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ត្រូវបានប្រគល់ជូនអាជីវករ និងកម្មករអនាម័យ ចំនួន៨២នាក់នៅក្នុងផ្សារអូរឫស្សី ដែលកំពុងខ្វះខាតក្នុងរដូវកាលកូវីដ_១៩នេះ។
ពិធីនេះធ្វើឡើងនៅ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឫស្សីនៅទីស្នាក់ការផ្សារអូរឬស្សី ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
មន្ត្រីក្នុងជួរគណៈកម្មការផ្សារអូរឬស្សីបានអោយដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០គណៈកម្មការផ្សារអូរឫស្សីបានទទួលអង្ករដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដើម្បីបន្តផ្តល់ជូនអាជីវករ និងកម្មករអនាម័យដែលកំពុងខ្វះខាត ចំនួន៨២នាក់ នៅក្នុងផ្សារអូរឫស្សី៕