គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ចុះត្រួតពិនិត្យនឹងណែនាំម្ចាស់អាជីវកម្ម ខារ៉ាអូខេ៣ទីតាំង ដើម្បីអោយពួកគាត់គោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមសហការជាមន្ទីរទេសចរណ៍រាជធានីភ្នំពេញ កាលពីយប់ម៉ិញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យនឹងណែនាំដល់ម្ចាស់អាជីវកម្មខារ៉ាអូខេចំនួន០៣ទីតាំងនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីអោយពួកគាត់គោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយត្រូវផ្អាកអាជីវកម្មខារ៉ាអូខេជាបណ្ដោះអាសន្ន និងកែប្រែពីអាជីវកម្មខារ៉ាអូខេ មកជាភោជនីយ៏ដ្ឋានវិញ ។
មន្ត្រីដែលចុះអនុវត្តការងារនេះបានអោយដឹងថាកម្លាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក សហការជាមួយ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក រាជធានីភ្នំពេញ និងលោកប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ កាលពីយប់ម៉ិញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យនឹងណែនាំដល់ម្ចាស់អាជីវកម្ម ខារ៉ាអូខេចំនួន០៣ ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោករាជធានីភ្នំពេញ ។
កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យខារ៉ាអូខេ ចំនួន០៣ទីតាំង ក្នុងនោះ៖
១–ទីតាំងខារ៉ាអូខេ (KTV) សំរឹទ្ធពេជ្រ ដែល មានទីតាំងដីឡូត៍លេខ៧២–៧៤ ផ្លូវ លេខ៥៩៨ សង្កាត់បឹងកក់ ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ លី សុខខេង ភេទប្រុស ជនជាតិខ្មែរ ។
២–ទីតាំងខារ៉ាអូខេ (KTV) ដាប់បែលយូ (W ) មានទីតាំងផ្ទះលេខ៥០៤ ផ្លូវ លេខ២៣០ សង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានី ភ្នំពេញ មានតំណាងម្ចាស់ទីតាំងឈ្មោះ ឡុង ប្រុស ភេទ ជនជាតិខ្មែរ ។
៣–ទីតាំងខារ៉ាអូខេ ឌីអឹម (DM) ដែលមានទីតាំងផ្ទះលេខ៧A ផ្លូវលេខ១១៨ កែងផ្លូវ លេខ២១៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានតំណាងម្ចាស់ទីតាំងឈ្មោះ ចិន ចត្រ្តា ភេទប្រុស ជនជាតិខ្មែរ។
ក្រោយពីធ្វើការត្រួតពិនិត្យជាក់ស្ដែងក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មខាងលើអោយអនុវត្តខ្លឹមសារចំនួន៣ចំណុច ក្នុងនោះទី១–ផ្អាកអាជីវកម្មខារ៉ាអូខេជាបណ្ដោ អាសន្ន ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល។ទី២–ម្ចាស់អាជីវកម្មកំពុងតែ ធ្វើការកែពីអា ជីវកម្មខារ៉ាអូខេ ទៅជាភោជនីយ៏ដ្ឋានវិញនិងទី៣–ប្រសិនបើម្ចាស់អាជីវកម្មមិនគោរពតាមការណែនាំអាជ្ញាធរមូលដ្ឋាន និងការណែនាំរបស់រាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ ។
ការអនុវត្តនូវការងារខាងលើនេះធ្វើឡើងយោងតាមសេចក្ដីជូនដំណឹងលេខ២៦០សជណ .អគខ ចុះថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ ស្ដីពីការអនុវត្តន៍វិធានការ នានា របស់រាជរដ្ឋាភិបាល ចំពោះមូលដ្ឋានអាជីវកម្ម KTV ក្លឹបកំសាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូធែក) និងបៀហ្គាឌិន និងយោងតាមសេចក្ដីជូនដំណឹងលេខ០៤២/២០ សជណ.ច្រ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការណែនាំដល់ម្ចាស់ភោជនីដ្ឋាន និងអាហារដ្ឋាន ទាំងអស់ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ៕