លោកអ៊ុក សិទ្ធិជាតិដឹកនាំមន្ត្រីកីឡាក្រោមឳវាទគោរពវិញ្ញាណក្ខន្ធសព លោក ហែម លំផាត់
ភ្នំពេញ៖៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាតំណាង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ហែម លំផាត់ បុគ្គលិកអប់រំ នៃនាយកដ្ឋានអប់រំកាយ និងកីឡា និងជាគ្រូបង្វឹកកីឡាហែលទឹកដែលបានទទួលមរណៈភាព នៅរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ។
ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះលោកបាននាំយកថវិកាចូលរួមបច្ច័យដល់ក្រុមនៃគ្រួសារសពរបស់លោកបណ្ឌិតសភាចារ្យចំនួន ២លានរៀល លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាថវិកានាយកដ្ឋានអប់រំកាយ និងកីឡាចំនួន ១លានរៀល និងថវិកាផ្ទាល់ខ្លួនចំនួន ២០ម៉ឺនរៀល ថវិកាអង្គភាពមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ចំនួន ៥០ម៉ឺនរៀល .
ចំណែកមន្ដ្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាចំនួនក៏បាននាំយកថវិកាចំនួន ៧៥ម៉ឺន៥ពាន់រៀល និង២០ដុល្លារអាមេរិកដើម្បីចូលរួមរម្លែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកហែម លំផាត់ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕