ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើករថយន្ត​គេច​ពីរ​ម៉ក​កង់​បី​ ជ្រុល​ចង្កូត​ទៅ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ក្រឡាប់​ផ្ងារជើង​

92

 

​ភ្នំពេញ​: បុរស​ម្នាក់​បាន​បើករថយន្ត Lexus RX400 មួយគ្រឿង​ក្នុង​ល្បឿន​លឿន​បានគេច​ពីរ​ម៉ក​កង់​បី​មួយគ្រឿង​ដែល​កំពុង​ឆ្លងផ្លូវ ក៏​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដោយ​ក្រឡាប់​រថយន្ត​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង ៣០ នាទី​យប់​ថ្ងៃទី 16 ខែកក្កដា​ឆ្នាំ 2020 ចំណុច ផ្លូវ​លេខ 271 ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក Lexus RX400h ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-9165 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ 271 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ខណៈពេលដែល​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​កង់​បី​ឥណ្ឌា​មួយគ្រឿង ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​លេខ ៥០៦ ទិសដៅ​ពី​លិច ទៅ​កើត ដោយបាន​ឆ្លងផ្លូវ​លេខ​២៧១ ខ្វះ​ការប្រុងប្រយ័ត្ន​នោះ​ដែល​ហេតុ​ធ្វើ​ឲ្យ​រថយន្ត ចាប់​ហ្វ្រាំង​បួង​ចង្កូត​គេច ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន 2 កង់​បណ្ដាល​ឲ្យ​ដួល​និង​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​តែម្ដង ។ ភ្លាមនោះ​ម្ចាស់​កង់​បី​ក៏បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​បន្សល់ទុក​តែ​រថយន្ត​ក្រឡាប់​តែប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​និង​បានធ្វើការ​ទំនាក់ទំនង​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​។​

អត្ថបទដែលជាប់ទាក់ទង