ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរក្នុង​ខែកក្កដា​ ឆ្នាំ​២០១៨​ មនុស្ស​ស្លាប់​​ ១៣០​នាក់​ របួស​៥៨២នាក់

238

​ភ្នំពេញ​ ៖​ របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៣១​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​១​ ដល់​ ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២៣៨​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៣០​នាក់​ របួស​សរុប​ ៣៦១​នាក់​ របួសធ្ងន់​ ២២១​នាក់​ របួសស្រាល​ ១៤០​នាក់​ ។

មូលហេតុគ្រោះថ្នាក់ចរាចរ ល្បឿន ៩៦លើក ស្លាប់៥៣នាក់ ស្រវឹង ១៣លើក ស្លាប់៧នាក់ ប្រជែង២០លើក ស្លាប់១៨នាក់ មិនប្រកាន់ស្តាំង ៣០លើក ស្លាប់២២នាក់ មិនគោរពសិទ្ធិ៤១លើកស្លាប់១៥នាក់ បត់គ្រោះថ្នាក់ ២៦លើក ស្លាប់៩នាក់ កត្តាយាន ១០លើក ស្លាប់៥នាក់ ងងុយដេក ២លើក ស្លាប់១នាក់ និងខូតខាតម៉ូតូ ២៤៥គ្រឿង រថយន្តតូច ១១៦គ្រឿង រថយន្តធំ ៤៩គ្រឿង យានផ្សេងៗ ២៩គ្រឿង ថ្មើរជើង២០នាក់ ។ រាជធានីខេត្តដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើន គឺខេត្តកណ្តាល ២៦លើក ស្លាប់១៦នាក់ របួស៧៩នាក់ កំពង់ធំ ១២លើក ស្លាប់១៣នាក់របួស១០នាក់ ភ្នំពេញ ២៦លើក ស្លាប់១៣នាក់ របួស២៥នាក់ កំពង់ស្ពឺ ៩លើក ស្លាប់៧នាក់ របួស៨នាក់ កំពត ១១លើក ស្លាប់៧នាក់ របួស១៦នាក់ ព្រះសីហនុ ១២លើក ស្លាប់៧នាក់ របួស២១នាក់ សៀមរាប ៥លើក ស្លាប់៧នាក់ របួស៣នាក់ កំពង់ឆ្នាំង ១៣លើក ស្លាប់៦នាក់ របួស១៨នាក់ ពោធិ៍សាត់ ៦លើក ស្លាប់៦នាក់ របួស៣នាក់ បន្ទាយមានជ័យ ១០លើក ស្លាប់៥នាក់ របួស២១នាក់ ។ ផ្លូវជាតិ ដែលមានមនុស្សដោយគ្រោះថ្នាក់ចរាចរ គឺ ផ្លូវជាតិលេខ១ ស្លាប់៦នាក់ លេខ២ ស្លាប់៣នាក់ លេខ៣ ស្លាប់១០នាក់ លេខ៤ ស្លាប់១៤នាក់ លេខ៥ ស្លាប់៩នាក់ លេខ៦ ស្លាប់១៧នាក់ លេខ៧ ស្លាប់៦នាក់ លេខ៨ ស្លាប់១នាក់ លេខ២១ ស្លាប់៣នាក់ លេខ៣១ ស្លាប់១នាក់ លេខ៤១ ស្លាប់៦នាក់ លេខ៧៨ ស្លាប់២នាក់ លេខ៦២ ស្លាប់២នាក់ និងផ្លូវជាតិលេខ ៥៨ ស្លាប់៤នាក់ ផ្លូវខេត្តស្លាប់៣២នាក់ ផ្លូវលំ ស្លាប់១០នាក់។

យោង​តាម​របាយ​ការ​ណ៍ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ក្នុងចំណោមអ្នកស្លាប់សរុបចំនួន១៣០នាក់ ស្រី១៥នាក់ គឺអ្នកជិះម៉ូតូស្លាប់ចំនួន១០៣នាក់ (ពេលយប់៦៥នាក់) រថយន្តតូច ស្លាប់ ៩នាក់ (យប់៦នាក់) យានផ្សេងៗ ស្លាប់៦នាក់ (យប់៤នាក់ ) ថ្មើរជើង ស្លាប់១២នាក់ (យប់៦នាក់ ) ចំណែកឯករណីមិនពាក់មួកសុវត្ថិភាពវិញ អ្នកស្លាប់ចំនួន៨១នាក់ ស្នើនឹង៨០ភាគរយ ដោយអ្នកបើកបរ ៦៥នាក់ និងអ្នករួមដំណើរ ១៧នាក់ ។

យោង​តាម​របាយ​ការណ៍​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១២​លើក​(​យប់​៤​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៨​នាក់​ របួសធ្ងន់​ ៨​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៥​នាក់​(​ស្រី​៣​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​ ១៧​នាក់​(​យប់​៧​នាក់​)​ ។​​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង​ ១២​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ២២​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១៧​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ គោ​យន្ត​ ១​គ្រឿង​ ។​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​២​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ២​លើក​,​ មិន​ប្រកាន់​ស្តាំ​ ២​លើក​(​ស្លាប់​២​នាក់​),​ ប្រជែង​ ១​លើក​(​ស្លាប់​២​នាក់​),​ បត់​គ្រោះថ្នាក់​ ២​លើក​(​ស្លាប់​១​នាក់​)​ និង​ស្រវឹង​ ១​លើក​(​ស្លាប់​២​នាក់​)​ ។​​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៧​លើក​ ផ្លូវ​ខេត្ត​ ៣​លើក​ ផ្លូវលំ​ ២​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ១០​លើក​ រថយន្ត​តូច​ ១​លើក​ គោ​យន្ត​ ១​លើក​ ។​​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តសៀមរាប​ ១​លើក​ ស្លាប់​១​នាក់​,​ ក្រចេះ​ ៣​លើក​ ស្លាប់​១​នាក់​ របួស​៤​នាក់​(​ស្រី​៣​នាក់​),​ កោះកុង​ ១​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់​(​ស្រី​១​នាក់​),​ ព្រៃវែង​ ១​លើក​ ស្លាប់​១​នាក់​,​ ភ្នំពេញ​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​,​ បាត់ដំបង​ ១​លើក​ ស្លាប់​១​នាក់​ និង​ខេត្តតាកែវ​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង