ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​ខ្មែរ-អា​មេ​រិច​កាំ​ង​ម្នាក់ រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័កនៅភ្នំពេញ រកឃើញ​នៅ​ខេត្តកំពង់ចាម

84

 

​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹងថា ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ម្នាក់ ឈ្មោះ រ៉ូ​ស វី​រ៉ា ដែល​បាន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ស្វែង​រកឃើញ​វិញ​ហើយ នៅក្នុង​សណ្ឋាគារ​ផ្កាឈូក​ទិព្វ ក្នុង​ទី​រួម​ខេត្តកំពង់ចាម ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ​។

​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​រូបនេះ បាន​ចូល​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ដោយ​រូបនាង​បានធ្វើ​ដំណើរ​ក្នុង​យន្តហោះ​ជាមួយ​មន្ត្រី​ស្ថានទូត​អាមេរិក​ពីររូប ដែល​រកឃើញ​មាន​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១៦ ខែកក្កដា កន្លងទៅនេះ​។

​ស្ត្រី​រូបនេះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​មកដល់​កម្ពុជា​។​
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ឱ្យដឹងថា នៅ​យប់​ថ្ងៃទី​១៧ ខែកក្កដា ស្ត្រី​រូបនេះ បាន​ស្នាក់​នៅក្នុង​បន្ទប់​របស់ខ្លួន​ធម្មតា ស្រាប់តែ​ព្រឹក​ឡើង​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ពេល​ក្រុមគ្រូពេទ្យ​យក​អាហារ​ទៅជូន​មិនឃើញ​ទើប​មានការ​ភ្ញាក់ផ្អើល​។​

បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ដាក់​ស្ត្រី​ខាងលើ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មេគង្គ ដែលជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ខេត្តកំពង់ចាម ហើយ​មន្ត្រី​សុខាភិបាល ក៏បាន​យក​សំណាក​ស្ត្រី​រូបនោះ ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង