ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិត​ត្រឹម​ថ្ងៃទី​២០ ខែកក្កដា​នេះ ការបើកប្រាក់​ឧបត្ថម្ភ​ជូន​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​កូ​វីដ​-១៩ បាន​ចំនួន​៥៣​ម៉ឺន​គ្រួសារ​

86

 

ភ្នំពេញ ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​គូសបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ការបើកប្រាក់​ឧបត្ថម្ភ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​វិបត្ដិ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំនួន​ប្រមាណ​ជា​៥៣​ម៉ឺន​គ្រួសារ លើ​ប្រមាណ​៥៦​ម៉ឺន​គ្រួសារ​។​

​នា​ទីស្តីការក្រសួង ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អញ្ជើញ​ជា​អធិបតី ក្នុង​អង្គសិក្ខាសាលា ស្តីពី​នីតិវិធី និង​ដំណើរការ​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ក្រសួង ស​.​អ​.​យ​. តំណាង​អង្គការ​ដៃគូ តំណាង​ក្រសួង​ពាក់ព័ន្ធ អភិបាល អភិបាលរង និង​ក្រុម​ការ​ការងារ​ប្រតិបត្តិ តាម​បណ្តា ក្រុង ស្រុក ខណ្ណ ទាំង​២៥ រាជធានី ខេត្ត​។​

​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី វង សូត មានប្រសាសន៍ ថា គិត​ត្រឹម​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ការបើកប្រាក់​ឧបត្ថម្ភ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងកំលុងពេល​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​ក​ម្ព​ជា បាន​ចំនួន​ប្រមាណ​ជា​៥៣​ម៉ឺន​គ្រួសារ លើ​ប្រមាណ​៥៦​ម៉ឺន​គ្រួសារ​។

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន នៅ​សេសសល់​ដែល​មិនទាន់បាន​បើកប្រាក់ សូម​អញ្ជើញ​រួសរាន់​មក​បើក​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់ សម្រាប់​ជុំ​ទី​១​នេះ ដែល​បាន​អនុវត្ដ ពីថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។

​ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​បើក​រួចហើយ​នៅ​ខែមិថុនា​(​ជុំ​ទី​១) សូម​អញ្ជើញ​ទៅ​បើក​ជុំ​ទី​២ នៅ​ថ្ងៃទី​២៥ ខែកក្កដា រហូតដល់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ដែល​នេះ​ជាការ​បើក​ក្នុង​ខែ​ទី​២ (​ជុំ​ទី​២) របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅតាម​បណ្តា​ភ្ងា​ក់​ងារ​វី​ង​តែម្តង មិនចាំបាច់​ទៅ​ឃុំ សង្កាត់​ទៀត​ទេ​។​

​សូមបញ្ជាក់ថា ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ត្រូវមាន​ប័ណ្ណ​សមធម៌ ដែលមាន​សុពលភាព ដោយ​ឈរលើ​កម្រិត​ភាពក្រីក្រ​៖ ក្រ កម្រិត​១ (​ទីទ័លក្រ​) ឬ ក្រ​កម្រិត​២ (​ក្រ​) និង​បាន​ទៅ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ក្នុងកំលុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅ​សាលាឃុំ សង្កាត់​៕


អត្ថបទដែលជាប់ទាក់ទង