ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកជំនន់ជន់លិច នៅឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ស្រុក​ឆែប

203

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៨​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តព្រះវិហារ​ដែលអមដំណើរដោយលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ
រួមជាមួយអាជ្ញាធរស្រុកឆែប និងអង្គភាព​ មន្ទីរ​ពាក់​ព័ន្ធ​​ ចុះពិនិត្យមើលស្ថានភាពទឹកទន្លេរពៅ​ និងទន្លេមេគង្គលើ​ ដែលជាតំបន់រងផលបះពាល់ដោយទឹកជំនន់ ស្ថិតនៅឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ស្រុក​ឆែប ខេត្តព្រះវិហារ។

ពាក់ព័ន្ធការចុះទៅឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ របស់លោកអភិបាលខេត្តនាពេលនេះ​ លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ថា៖ គឺទៅមើលស្ថានភាពជាក់ស្ដែងជាមុន
ដើម្បីត្រៀមលក្ខណៈពេលទឹកលើងខ្លាំង​ និងរកចំណុចទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋទៅនៅបណ្ដោះអាសន្ត៕

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង