ព្រះសង្ឃចំនួន ៤៦អង្គ គង់នៅវត្តស្វាយដង្គំមានអការក្តៅខ្លួន៣៧៧,៥អង្សាសេ ក្អក ហៀរសំបោរ
បាត់ដំបង៖ ព្រះសង្ឃចំនួន ៤៦អង្គ មានព្រះជន្មពី១១-១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំមានអការក្តៅខ្លួន៣៧៧,៥អង្សាសេ ក្អក ហៀរសំបោរ ឲ្យក្រុមគ្រូពេទ្យក៏បានចុះពិនិត្យសុខភាពនិងព្យាបាលនិងធ្វើតេស្តផងដែរ។ ការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត។
មន្ទីរសុខាភិបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០នេះបានចេញរបាយការណ៍ថា មានករណីក្តៅខ្លួន៣៧៧,៥អង្សាសេ ក្អក ហៀរសំបោររយៈពេល៦ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន ៤៦អង្គ មានព្រះជន្មពី១១-១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ ហើយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។
មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មាន និងការណែនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅវេលាម៉ោងជាង ១៩ យប់នេះក្រុមការងារ RRT មន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរ លោកប្រធានស្រុកប្រតិបត្តិសង្កែ និងសហការី បានចុះពិនិត្យ និងយកសំណាកចំនួន ២១អង្គ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ ហើយថ្ងៃស្អែក ក្រុមការងារនឹងបន្តចុះកសំណាកទៀត។
ក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស ឆាន់ទឹកក្តៅ។
ការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែយើងត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហើយបេសកកម្មត្រូវបានបញ្ចប់នៅម៉ោង ២៣៕