ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងឱកាសភ្ជុំបិណ្ឌ រដ្ឋបាលរាជធានី និងខណ្ឌជ្រោយចង្វារ សហការជាមួយOCICបន្ដផ្ដល់អំណោយ សប្បុរសធម៏ជួនពលរដ្ឋក្រីក្រ២៣១គ្រួសារនៅសង្កាត់ជ្រោយចង្វារ

293

 

ភ្នំពេញ៖ រដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌជ្រោយចង្វារ សហការជាមួយOCICបន្ដផ្ដល់អំណោយ សប្បុរសធម៏ ជួនពលរដ្ឋក្រីក្រចំនួន២៣១គ្រួសារ នៅ សហគមន៏ភូមិរុងរឿង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិ ។ ពិធីផ្ដល់អំណោយសប្បុរសធម៏ ជួនពលរដ្ឋក្រីក្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២០ នៅសហគមន៏ភូមិបុរីរុងរឿង ដោយមានការចូលរួមពីលោក ផន សុភាព ប្រធានការដ្ឋាន នៃរដ្ឋបាលរាជធានីភ្នំពេញ ។
អំណោយដែលរដ្ឋបាលរាជធានី និងក្រុមហ៊ុន OCICនាំយកមកផ្ដល់ជូនបងប្អូនពលរដ្ឋពេលនេះ រួមមាន១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម, ថវិកា៥ម៉ឺនរៀល,រួមជាមួយសម្ភារៈជាច្រើនមុខទៀត ។
លោក ផន សុភាព បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំវប្បធម៏ចែករំលែក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ សង្កាត់ រួមសហការជាមួយក្រុមហ៊ុនOCICតែងតែគិតគូរយក ចិត្ដទុក្ខដាក់ ពីសុខទុកបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅ មូលដ្ឋាន ពិសេសជីវភាពគ្រួសារប្រចាំថ្ងៃ អាជ្ញាធរ តែងតែគៀងគរសប្បុរសជន ឲ្យជួយរំលែកទុក្ខលំបាកជានិច្ច ។
លោកបន្ដថា៖ ការងារសប្បុរសធម៏បែបនេះ រដ្ឋបាលខណ្ឌ សង្កាត់បានធ្វើជូនគាតចំនួន២៦ លើមកហើយដែរ ។ បើគិតជាទឹកប្រាក់ជាង៧រយលាន រៀល។ មិនតែប៉ុណ្ណោះ រដ្ឋបាលខណ្ឌសង្កាត់ក៏បានធ្វើការងារ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងបានធ្វើការសហការយ៉ាងជិតស្និតជាមួយគណៈ បញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺគណៈ បញ្ជាការសង្កាត់ព្រែកតាសេក គណៈបញ្ជាការ
សង្កាត់ព្រែកលៀបគណៈបញ្ជាការសង្កាត់ជ្រោយ ចង្វារនិងគណៈបញ្ជាការខណ្ឌជ្រោយចង្វារ ក្នុងការ ចូលរួមថែរក្សាសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។
លោកបានបន្ដថា៖ ក្នុងនៃការងារសប្បុរសធម៏នេះដែរ ក្រុមហ៊ុនOCIC ក៏បានជួយប្រជាពលរដ្ឋបន្ថែមផងដែរដូចជា៖ -បានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋរស់នៅបុរីរុងរឿងដោយទទួលការងារធ្វើជាផ្នែកសន្តិសុខនិងផ្នែកអនាម័យ សរុបមានចំនួន៤៣នាក់ ប្រុស២៧នាក់ស្រី១៦នាក់ ។-បានផ្តល់ថវិកាកម្ចីជូនបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកដែលមានជីវភាពខ្វះខាតដោយពុំយកការប្រាក់សរុបគិតជាទឹកប្រាក់ទាំងអស់ ០៩លាន គិតមកដល់បច្ចុប្បន្នចំនួនអ្នកខ្ចីឥណទានមានចំនួន សរុប ៤៩នាក់ (បុគ្គលិកមានចំនួន៤៦នាក់ ) (ប្រជាជនមានចំនួន០៣នាក់ មានចំនួន ៤១នាក់ នៅសល់០៨នាក់កំពុងបង់បន្ត)។ (អ្នកបង់ឥណទានរួចរាល់ ) បានឧបត្ថម្ភកង់ , ក្រមា និងសារ៉ុង, អង្ករ, អាវសសំរាប់ក្មេង ,កន្សែងពោះគោ ,សៀវភៅ និងសំភារៈផ្សេងៗជាច្រើនទៀត ដែលចំណាយអស់ទឹកប្រាក់សរុបជាង២០លានរៀល៕ សំរិត

អត្ថបទដែលជាប់ទាក់ទង