ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យជាស្ត្រីចំនួន ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

45
កណ្តាល៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ ភេទស្រី និងបានដកហូតវត្ថុតាង ថ្នាំញៀន(ម៉ាទឹកកក) ចំនួន៣២កញ្ចប់, ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង, អាវុធខ្លី ០១ដើម, សម្ភារៈវេចខ្ចប់មួយចំនួន, ប្រាក់រៀល និង ប្រាក់ដុល្លារមួយចំនួន, គ្រឿងអលង្ការមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។
អត្ថបទដែលជាប់ទាក់ទង