នគរបាលក្រុងព្រះសីហនុ បានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងដែលបាញ់បោះសេរីបានហើយ
ព្រះសីហនុ៖មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរាយការណ៍ជូនឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានស្ដីពី
ករណីផ្ទុះអាវុធនៅកណ្តាលយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអាវុធមួយនៅតាមផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ បណ្តាលឱ្យអ្នករត់ម៉ូតូកង់បីម្នាក់បានស្លាប់បាត់បង់ជីវិតនិងរបួសនគរបាលម្នាក់ ។
មនុស្សចំនួនពីរនាក់ដែលនៅជាមួយខ្មាន់កាំភ្លើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំដើម្បីកំណត់អត្តសញ្ញាណអំពីជនបង្កដែលកំពុងរត់គេចខ្លួន។
ករណីនេះនៅមិនទាន់ដឹងថាមានមូលហេតុយ៉ាងណានៅឡើយទេ បើតាមអធិការនគរបាលក្រុងព្រះសីហនុ
បានឲ្យដឹងបឋមថា សមត្ថកិច្ចបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងបានហើយ ៕
https://web.facebook.com/100001495061175/videos/3476061445786990/?extid=iJkpQWvZDZE0TPZZ
https://web.facebook.com/100001495061175/videos/3476063589120109/?extid=F3OsdfTIiu03lA9l