ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី៧ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព»

66

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ទិវាជាតិអាហារូបត្ថម្ភឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព» ក្នុងពេលដែលស្បៀងកំពុងទទួលរងផលប៉ះពាល់ ដោយទឹកជំនន់ និងការរំខានដោយការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩។

សម្ដេចបានបន្ដថា ការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសន្ដិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ជនគ្រប់រូប គឺជាកត្ដាមិនអាចខ្វះបាន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបង្កើនវិនិយោគលើវិស័យកសិកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ ទឹកស្អាន និងអនាម័យ គាំពារសង្គម និងវិស័យពាក់ព័ន្ធនានា៕

អត្ថបទដែលជាប់ទាក់ទង