ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីចោលទារកត្រូវបាន ចាត់ទុកជាសំណុំរឿង ព្រហ្មទណ្ឌ

49

អង្គភាពការពារកុមារ (CPU) ជាមួយនឹងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានផ្តើមការស៊ើបអង្កេតបន្ទាប់ពីបានរកឃើញសាកសពទារកអាយុ១ ទៅ៣ថ្ងៃ នៅមុខវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្តនៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងការធ្វើកោសលវិច័យសាកសពដែលបានរកឃើញថាការស្លាប់របស់ទារកនេះគឺមានស្ថានភាពគួរអោយសង្ស័យ។ សាកសពទារកនេះត្រូវបានទុកចោលនៅមុខរបងសាលា កាលពីព្រឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ អង្គភាពការពារកុមារ (CPU) និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមស្នើរសុំទៅមហាជន ប្រសិនបើបានឃើញនរណាម្នាក់យកប្រអប់ក្រដាស់នេះនៅជំវិញបរិវេនរបងសាលា សូមមេត្តាធ្វើការរាយការណ៍ជូនសមត្ថកិច្ច។

បន្ទាប់ពីបានបំពេញនិតិវិធីស៊ើបអង្កេត អង្គភាពការពារកុមារ (CPU) បានជួយរៀបចំពិធីបូជាសាកសពតាមប្រពៃណីជូនទារកនេះ៕

អត្ថបទដែលជាប់ទាក់ទង