ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តមួយគ្រឿង បើកបុកម៉ូតូបណ្តាលឲ្យស្ត្រី​ម្នាក់​​ស្លាប់ ហើយ​បើក​រត់គេច​បាត់​

53

 

​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ជួយ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​បុក​ពីក្រោយ​ពេញទំហឹង​រួច​កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៤​និង​៣០ នាទី​រសៀល​ថ្ងៃ​ចន្ទ​ទី​២ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់ កំបូល​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រីជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ប៊ិ​ត មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ តាកែវ 1V 3095 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង មកដល់​ចំណុចកើតហេតុ ត្រូវបាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក បើក​ក្នុង​ល្បឿន​លឿន​មក​បុក​ពីក្រោយ​ពេញទំហឹង​រួច​កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​ភ្លាមៗ ។ ចំណែកឯ​ម្ចាស់​រថយន្ត​ក៏​បើក​រត់គេចខ្លួន​បាត់ស្រមោល ។​

​សព​ជនរងគ្រោះ ឈ្មោះ សុខ​ហេង ភេទ​ស្រី អាយុ ២៩ ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តតាកែវ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​ជំនាញ ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែកឯ​ជនបង្ក សមត្ថកិច្ច​តាម​ស្រាវជ្រាវ​បន្ត ដើម្បី​យកមក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង