ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនស្ត្រីខ្មែរឥស្លាមម្នាក់ ដកហូតបានគ្រឿងញៀនជាងកន្លះគីឡូក្រាម

173


ភ្នំពេញ ៖ មន្ត្រីជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការ ចុះបង្រា្កបករណីជួញដូរ គ្រឿងញៀន ដោយបានឃាត់ខ្លួនស្រ្តីជនជាតិខ្មែរឥស្លាមម្នាក់ ដកហូតបានគ្រឿងញៀន ជាងកន្លះគីឡូក្រាម ស្ថិតនៅចំណុចផ្ទះជួល សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើយោងតាមរបាយការណ៍របស់ការិយាល័យបច្ចេកទេស នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ប្រតិបត្តិការចុះបង្រ្កាបនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ត្រីជនសង្ស័យ​ឈ្មោះ ឡេន ប៉ាឡី ភេទ​ស្រី ជនជាតិ​ខ្មែរ​ឥស្លាម អាយុ​២០​ឆ្នាំ ​វត្ថុតាង​ចាប់​យក​រួមមាន សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ទម្ងន់ ៦០០,០១​ក្រាម ទូរស័ព្ទដៃ ចំនួន ១​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង